អ៊ីសាប្រាប់ទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំ ហើយជូនជំនូនដូចណាពីម៉ូសាបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
ម៉ាកុស 7:36 - អាល់គីតាប អ៊ីសាបានហាមប្រាមពួកគេមិនឲ្យនិយាយហេតុការណ៍នេះ ប្រាប់នរណាសោះឡើយ។ ប៉ុន្ដែ ទោះបីអ៊ីសាហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវបានហាមពួកគេមិនឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែព្រះអង្គកាន់តែហាមពួកគេ ពួកគេក៏កាន់តែប្រកាសច្រើនឡើង។ Khmer Christian Bible ព្រះអង្គបានបង្គាប់គេមិនឲ្យប្រាប់អ្នកណាទេ តែព្រះអង្គបង្គាប់គេយ៉ាងណា គេប្រកាសកាន់តែច្រើនយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែ ព្រះអង្គហាមគេខ្លាំងយ៉ាងណា គេរឹតតែប្រកាសពីហេតុការណ៍នោះកាន់តែខ្លាំងយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូបានហាមប្រាមពួកគេ មិនឲ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ហាមមិនឲ្យគេប្រាប់ឲ្យអ្នកណាដឹងឡើយ ប៉ុន្តែដែលទ្រង់ហាមប៉ុណ្ណា នោះគេចេះតែប្រកាសប្រាប់រឹតតែច្រើនឡើងប៉ុណ្ណោះទៀត |
អ៊ីសាប្រាប់ទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំ ហើយជូនជំនូនដូចណាពីម៉ូសាបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
ប៉ុន្ដែអ៊ីសាបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថា គាត់ជានរណាឡើយ។
ប៉ុន្ដែ អ៊ីសាហាមប្រាមគេ មិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក អ៊ីសាប្រាប់គេឲ្យយកចំណីអាហារ មកឲ្យក្មេងស្រីនោះបរិភោគ។
រំពេចនោះស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។
មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ»។
អ៊ីសាប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានប្រសាសន៍ថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។
ពេលអ៊ីសាចុះពីលើភ្នំជាមួយសិស្សទាំងបីគាត់ហាមប្រាមគេ មិនឲ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រាមនុស្សរស់ឡើងវិញ។