Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:43 - អាល់គីតាប

43 ប៉ុន្ដែ អ៊ីសា​ហាម​ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក អ៊ីសា​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិភោគ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 ព្រះយេស៊ូវ​ទ្រង់​ហាម​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យអ្នកណា​ដឹង​រឿងនេះ​ឡើយ រួច​ព្រះអង្គ​មានបន្ទូល​ឲ្យ​គេ​ឲ្យ​អាហារ​នាង​ហូប​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

43 ហើយ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ កុំ​ឲ្យ​អ្នកណា​ដឹង​រឿង​នេះ​ជា​ដាច់​ខាត​ និង​ប្រាប់​ពួកគេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ព្រះ‌អង្គ​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ដឹង​ពី​រឿង​នេះ​ឡើយ ហើយ​ប្រាប់​គេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិ‌ភោគ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ប៉ុន្តែ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក ព្រះអង្គ​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ​មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិ‌ភោគ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 តែ​ទ្រង់​ហាម​គេ​ផ្តាច់ មិន​ឲ្យ​អ្នក​ណា​ដឹង​ពី​រឿង​នេះ​ឲ្យ​សោះ រួច​ប្រាប់​ឲ្យ​គេ​យក​អ្វីៗ​មក​ឲ្យ​នាង​បរិភោគ។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:43
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី អ៊ីសា​ហាម​ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា អំពី​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រា​មនុស្ស​រស់​ឡើង​វិញ»។


អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​អ៊ីមុាំ ហើយ​ជូន​ជំនូន​ដូច​ណាពី​ម៉ូសា​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា​អ្នក​បាន​ជា​មែន»។


ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ អ៊ីសា​ហាម​ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។


បន្ទាប់​មក អ៊ីសា​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ប្រសាសន៍​យ៉ាង​តឹង‌រ៉ឹង​ថា៖


ប៉ុន្ដែ​អ៊ីសា​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា គាត់​ជា​នរណា​ឡើយ។


ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ


អ៊ីសា​បាន​ហាម​ប្រាម​ពួក​គេ​មិន​ឲ្យ​និយាយ​ហេតុ‌ការណ៍​នេះ ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្ដែ ទោះ​បី​អ៊ីសា​ហាម​ប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។


ពេល​អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី​គាត់​ហាម‌ប្រាម​គេ មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រា​មនុស្ស​រស់​ឡើង​វិញ។


អ៊ីសា​នៅ​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំបុ័ង​មក​កាន់ អរ​គុណ​អុលឡោះ រួច​កាច់​ប្រទាន​ឲ្យ​គេ។


អ៊ីសា​បាន​ហាម​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​ឲ្យ​ដឹង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​អ៊ីម៉ាំ ហើយ​ជូន​ជំនូន​ដូច​ម៉ូសា​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​មែន»។


ឪពុក‌ម្ដាយ​របស់​នាង​ងឿង‌ឆ្ងល់​ក្រៃ‌លែង តែ​អ៊ីសា​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។


ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុង‌រឿង​ពី​មនុស្ស​ទេ។


ដល់​អស់​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស​ជា​មុន​ឲ្យ​ធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​អ៊ីសា ក្រោយ​ពេល​គាត់​បាន​រស់​ឡើង​វិញ។ អុលឡោះ​ពុំ​បាន​ឲ្យ​អ៊ីសា​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល​ឃើញ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម