Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:26 - អាល់គីតាប

26 អ៊ីសា​ប្រាប់​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ប្រសាសន៍​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​ឲ្យ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ព្រះយេស៊ូវ​ទ្រង់​ឲ្យ​គាត់​ទៅផ្ទះវិញ ទាំង​មានបន្ទូលថា​៖“កុំ​ចូល​ក្នុង​ភូមិ​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ព្រះអង្គ​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​អ្នក​កុំ​ចូល​ទៅ​ក្នុង​ក្រុង​អី»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ព្រះ‌អង្គ​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​នោះ​ឲ្យ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌យេស៊ូ​ប្រាប់​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​ឲ្យ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ទ្រង់​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ ទាំង​ហាម​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ភូមិ ឬ​ប្រាប់​អ្នក​ណា​នៅ​ក្នុង​ភូមិ​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ៊ីសា​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា គាត់​ជា​នរណា​ឡើយ


អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​អ៊ីមុាំ ហើយ​ជូន​ជំនូន​ដូច​ណាពី​ម៉ូសា​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា​អ្នក​បាន​ជា​មែន»។


ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ អ៊ីសា​ហាម​ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។


ប៉ុន្ដែ អ៊ីសា​ហាម​ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក អ៊ីសា​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិភោគ។


អ៊ីសា​បាន​ហាម​ប្រាម​ពួក​គេ​មិន​ឲ្យ​និយាយ​ហេតុ‌ការណ៍​នេះ ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្ដែ ទោះ​បី​អ៊ីសា​ហាម​ប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។


អ៊ីសា​ក៏​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ នាំ​ចេញ​ទៅ​ខាង​ក្រៅ​ភូមិ អ៊ីសា​យក​ទឹក​មាត់​ដាក់​លើ​ភ្នែក​គាត់ ហើយ​ដាក់​ដៃ​លើ​គាត់ ទាំង​សួរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី​ខ្លះ​ទេ?»


អ៊ីសា​ក៏​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដង​ទៀត។ បុរស​នោះ​ឃើញ​ច្បាស់​ទាំង​អស់ ភ្នែក​គាត់​បាន​ជា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម