Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:12 - អាល់គីតាប

12 ប៉ុន្ដែ​អ៊ីសា​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា គាត់​ជា​នរណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ហាម​ពួកវា​យ៉ាងតឹងរ៉ឹង មិនឲ្យ​ពួកវា​ធ្វើឲ្យ​គេ​ស្គាល់​ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ប៉ុន្ដែ​ព្រះអង្គ​បាន​ហាម​ពួកវា​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​អ្នកណា​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ ព្រះ‌អង្គ​ហាម​ផ្តាច់ មិន​ឲ្យ​វា​ប្រាប់​គេ​ថា​ព្រះ‌អង្គ​ជា​អ្នកណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប៉ុន្តែ ព្រះ‌យេស៊ូ​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​នរណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ប៉ុន្តែ​ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​វា​ធ្វើ​ឲ្យ​គេ​ស្គាល់​ទ្រង់​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ៊ីសា​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា គាត់​ជា​នរណា​ឡើយ


អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​អ៊ីមុាំ ហើយ​ជូន​ជំនូន​ដូច​ណាពី​ម៉ូសា​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា​អ្នក​បាន​ជា​មែន»។


ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ អ៊ីសា​ហាម​ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។


អ៊ីសា​គំរាម​អ៊ីព្លេស​នោះ​ថា៖ «ស្ងៀម! ចេញ​ពី​អ្នក​នេះ​ភ្លាម!»។


អ៊ីសា​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា​សះ‌ស្បើយ ហើយ​អ៊ីសា​ដេញ​អ៊ីព្លេស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ៊ីព្លេស​និយាយ​ជា​ដាច់​ខាត ពី‌ព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​អ៊ីសា។


នាង​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ដ​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​អ៊ីព្លេស​ថា៖ «ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ចូរ​ចេញ​ពី​នាង​ទៅ!»។ អ៊ីព្លេស​ក៏​ចេញ​ពី​នាង​ភ្លាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម