Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ពេល​នោះ ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​ហាម​គេ​ខ្លាំង​យ៉ាង​ណា គេ​រឹត​តែ​ប្រកាស​ពី​ហេតុ‌ការណ៍​នោះ​កាន់​តែ​ខ្លាំង​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 ព្រះយេស៊ូវ​បាន​ហាម​ពួកគេ​មិនឲ្យ​ប្រាប់​អ្នកណាឡើយ ប៉ុន្តែ​ព្រះអង្គ​កាន់តែ​ហាម​ពួកគេ ពួកគេ​ក៏​កាន់តែ​ប្រកាស​ច្រើនឡើង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ព្រះអង្គ​បាន​បង្គាប់​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ទេ​ តែ​ព្រះអង្គ​បង្គាប់​គេ​យ៉ាង​ណា​ គេ​ប្រកាស​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះ‌យេស៊ូ​បាន​ហាម‌ប្រាម​ពួក​គេ មិន​ឲ្យ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្តែ ទោះ​បី​ព្រះអង្គ​ហាម‌ប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ប៉ុន្តែ​ដែល​ទ្រង់​ហាម​ប៉ុណ្ណា នោះ​គេ​ចេះ​តែ​ប្រកាស​ប្រាប់​រឹត‌តែ​ច្រើន​ឡើង​ប៉ុណ្ណោះ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

36 អ៊ីសា​បាន​ហាម​ប្រាម​ពួក​គេ​មិន​ឲ្យ​និយាយ​ហេតុ‌ការណ៍​នេះ ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្ដែ ទោះ​បី​អ៊ីសា​ហាម​ប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:36
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ឡើយ តែ​ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​វិញ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​បន្ទាល់​ដល់​លោក​ទាំង​នោះ»។


ប៉ុន្តែ ព្រះ‌អង្គ​ហាម​ផ្តាច់ មិន​ឲ្យ​វា​ប្រាប់​គេ​ថា​ព្រះ‌អង្គ​ជា​អ្នកណា​ឡើយ។


ព្រះ‌អង្គ​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ដឹង​ពី​រឿង​នេះ​ឡើយ ហើយ​ប្រាប់​គេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិ‌ភោគ។


រំពេច​នោះ​ស្រាប់​តែ​ត្រចៀក​គាត់​បើក​ឡើង អណ្តាត​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​និយាយ​បាន​យ៉ាង​ច្បាស់។


គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់​ពេក ដោយ​ពាក្យ​ថា៖ «លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​លោក​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន»។


ព្រះ‌អង្គ​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​នោះ​ឲ្យ​សោះ»។


ពេល​កំពុង​ចុះ​ពី​ភ្នំ​មក ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម