កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាតស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រ នៅក្នុងស្រុក និងតាមទ្វារក្រុងរបស់គេ ហើយកាលណាមានគ្រោះកាច និងមានជំងឺផ្សេងៗ
ម៉ាកុស 5:29 - អាល់គីតាប រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ ព្រះគម្ពីរខ្មែរសាកល ភ្លាមនោះ ជំងឺធ្លាក់ឈាមរបស់នាងក៏បាត់ ហើយនាងក៏ដឹងក្នុងខ្លួនថា នាងត្រូវបានប្រោសឲ្យជាពីការឈឺចុកចាប់នោះហើយ។ Khmer Christian Bible ភ្លាមនោះ ឈាមឈប់ធ្លាក់ ហើយនាងបានដឹងនៅក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺគ្រាំគ្រានោះហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រំពេចនោះ ជំងឺធ្លាក់ឈាមក៏បាត់ភ្លាម ហើយនាងបានដឹងក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺនោះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្ដីវេទនានោះហើយ |
កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាតស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រ នៅក្នុងស្រុក និងតាមទ្វារក្រុងរបស់គេ ហើយកាលណាមានគ្រោះកាច និងមានជំងឺផ្សេងៗ
ទ្រង់បានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ទ្រង់ប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំបានស្រែកអង្វរទ្រង់ ហើយទ្រង់ប្រោសខ្ញុំឲ្យបានជា។
អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាអុលឡោះតាអាឡាដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
ផ្ទុយទៅវិញ ក្រោយពីគេបូកបាយអឡើងវិញហើយ ប្រសិនបើអ៊ីមុាំចូលទៅពិនិត្យមើលឃើញថាស្នាមមិនចេញមកទៀតទេ គាត់ត្រូវប្រកាសថាផ្ទះនោះបរិសុទ្ធ ព្រោះលែងដុះស្លែទៀតហើយ។
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយស្ត្រីដែលកំពុងមានរដូវ ប្រសិនបើអ្នកនោះឃើញឈាមនាងហូរ ហើយនាងក៏បង្ហាញឈាមរបស់ខ្លួនហូរដែរ នោះត្រូវដកអ្នកទាំងពីរចេញពីចំណោមប្រជាជនរបស់ខ្លួន។
មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយអ៊ីសា ហើយពាល់ជាយអាវគាត់
ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសំរុកចូលមកជិត ដើម្បីពាល់អ៊ីសា ព្រោះគាត់បានប្រោសមនុស្សជាច្រើនឲ្យបានជា។
ដ្បិតនាងនឹកក្នុងចិត្ដថា៖ «បើខ្ញុំបានពាល់អាវរបស់អ៊ីសា ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ដ ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។
នៅគ្រានោះអ៊ីសាកំពុងប្រោសអ្នកជំងឺ មនុស្សពិការ និងមនុស្សដែលមានអ៊ីព្លេសនៅក្នុងខ្លួនឲ្យបានជា។ អ៊ីសាក៏បានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យឃើញដែរ។