Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:29 - ព្រះគម្ពីរខ្មែរសាកល

29 ភ្លាមនោះ ជំងឺធ្លាក់ឈាម​របស់​នាង​ក៏​បាត់ ហើយ​នាង​ក៏​ដឹង​ក្នុង​ខ្លួន​ថា នាង​ត្រូវបាន​ប្រោសឲ្យជា​ពី​ការឈឺចុកចាប់​នោះ​ហើយ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ភ្លាម​នោះ​ ឈាម​ឈប់​ធ្លាក់​ ហើយ​នាង​បាន​ដឹង​នៅ​ក្នុង​ខ្លួន​ថា​ នាង​បាន​ជា​សះស្បើយ​ពី​ជំងឺ​គ្រាំគ្រា​នោះ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 រំពេច​នោះ ជំងឺ​ធ្លាក់​ឈាម​ក៏​បាត់​ភ្លាម ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នោះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះ‌ស្បើយ​ពី​រោគា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឯ​ជំងឺ​ធ្លាក់​ឈាម ក៏​បាត់​ក្នុង​ខណ​១​រំពេច​នោះ ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​រួច​ពី​សេចក្ដី​វេទនា​នោះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះ‌ស្បើយ​ពី​រោគា។

សូមមើលជំពូក ចម្លង




ម៉ាកុស 5:29
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ការដែល​ព្រះអង្គ​លើកលែងទោស​អស់ទាំង​អំពើទុច្ចរិត​របស់អ្នក ការដែល​ព្រះអង្គ​ប្រោស​អស់ទាំង​រោគា​របស់អ្នក​ឲ្យជា


ព្រះអង្គ​ទ្រង់​ចាត់​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យមក ហើយ​ប្រោស​ពួកគេ​ឲ្យជា ព្រមទាំង​រំដោះ​ពួកគេ​ពី​រណ្ដៅមរណៈ​ផង​។


ព្រះអង្គ​ប្រោស​អ្នកដែល​បែកខ្ទេច​ក្នុង​ចិត្ត​ឲ្យជា ហើយ​រុំ​របួស​របស់ពួកគេ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ទៅកាន់​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​ប្រោស​ទូលបង្គំ​ឲ្យជា​!


ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​កើតជំងឺធ្លាក់ឈាម​ដប់ពីរ​ឆ្នាំ​មកហើយ នាង​បាន​ចូលមកជិត​ពីខាងក្រោយ ហើយ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​។


ដ្បិត​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យជា ហេតុនេះ​អស់អ្នកដែល​មាន​ការឈឺចុកចាប់​ក៏​សម្រុកមក ដើម្បី​ពាល់​ព្រះអង្គ​។


ដ្បិត​នាង​គិត​ថា​៖ “បើសិន​ខ្ញុំ​បាន​ពាល់​ត្រឹមតែ​អាវវែង​របស់​លោក ខ្ញុំ​នឹង​បាន​ជាសះស្បើយ”។


ព្រះអង្គ​មានបន្ទូល​នឹង​នាង​ថា៖“កូនស្រី​អើយ ជំនឿ​របស់នាង​បាន​សង្គ្រោះ​នាង​ហើយ​។ ចូរ​ទៅ​ដោយ​សុខសាន្ត ហើយ​ឲ្យ​បាន​រួចផុត​ពី​ការឈឺចុកចាប់​របស់នាង​ចុះ”។


នៅ​ពេល​នោះ ព្រះយេស៊ូវ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យជា​ពី​រោគា ការឈឺចុកចាប់​ផ្សេងៗ និង​វិញ្ញាណអាក្រក់ ព្រមទាំង​ប្រោស​មនុស្ស​ខ្វាក់ភ្នែក​ជាច្រើន​ឲ្យ​មើលឃើញ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម