ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 2:26 - អាល់គីតាប

នៅ​សម័យ​នោះ លោក​អបៀ‌ថើរ​ធ្វើ​ជា​មូស្ទី។ ទត​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​អុលឡោះ យក​នំបុ័ង​ដែល​គេ​តាំង​ជូន​អុលឡោះ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ពួក​អ្នក​បម្រើ​បរិភោគ​ទៀត​ផង។ តាម​ហ៊ូកុំ​មាន​តែ​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អាយិត​នោះ​ទេ​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​របៀប​ដែល​លោក​ចូលទៅ​ក្នុង​ដំណាក់​របស់​ព្រះ នៅសម័យ​មហាបូជាចារ្យ​អ័បៀថើរ ហើយ​ហូប​នំប៉័ងតាំងថ្វាយ ព្រមទាំង​ចែកឲ្យ​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​ផង ជា​នំប៉័ង​ដែល​ច្បាប់ហាមមិន​ឲ្យ​ហូប​ឡើយ លើកលែងតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ”។

សូមមើលជំពូក

Khmer Christian Bible

នៅ​សម័យ​សម្ដេច​សង្ឃ​អ័បៀថើរ​ ស្ដេច​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ និង​បាន​បរិភោគ​នំប៉័ង​តាំង​ថ្វាយ​ព្រះជាម្ចាស់​ ដែល​វិន័យ​បាន​ហាម​មិន​ឲ្យ​បរិភោគ​ លើក​លែង​តែ​សង្ឃ​ ហើយ​គាត់​បាន​ឲ្យ​នំបុ័ង​នោះ​ដល់​គូ​កន​ថែម​ទៀត​ផង»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ពេល​លោក​អ័បៀ‌ថើរ​ធ្វើ​ជា​សម្ដេច​សង្ឃ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ទាំង​ចែក​ឲ្យ​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​ទៀត​ផង ដែល​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ឡើយ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​សម័យ​នោះ លោក​អបៀ‌ថើរ​ធ្វើ​ជា​មហា​បូជា‌ចារ្យ*។ ព្រះ‌បាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិ‌ភោគ​ទៀត​ផង។ តាម​ច្បាប់* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិ‌ភោគ​នំប៉័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អត្ថ‌បទ​នោះ​ទេ​ឬ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ នៅ​ក្នុង​ជាន់​ដែល​អ័បៀ‌ថើរ​ធ្វើ​ជា​សំដេច​សង្ឃ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ទាំង​ចែក​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ

សូមមើលជំពូក



ម៉ាកុស 2:26
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីមុាំ​សាដុក​ក៏​នៅ​ទី​នោះ ដោយ​មាន​ពួក​លេវី​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​នៅ​ជា​មួយ​ដែរ។ ពួក​គេ​ដាក់​ហិប​របស់​អុលឡោះ​ចុះ អ៊ីមុាំ​អបៀ‌ថើរ​ក៏​ឡើង​ពី​ជ្រោះ​មក​ដែរ ហើយ​រង់‌ចាំ​នៅ​ទី​នោះ រហូត​ដល់​ប្រជា‌ជន​ចេញ​ផុត​ពី​ទី‌ក្រុង​ទាំង​អស់​គ្នា។


ដូច្នេះ អ៊ីមុាំ​សាដុក និង​លោក​អបៀ‌ថើរ ក៏​សែង​ហិប​របស់​អុលឡោះ​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ។


ម្យ៉ាង​ទៀត អ៊ីមុាំ​សាដុក និង​អបៀ‌ថើរ​ក៏​ចាំ​ជួយ​គាត់​ដែរ។ អ្វីៗ​ដែល​គាត់​ឮ​ពី​ដំណាក់​ស្តេច ចូរ​ប្រាប់​អ៊ីមុាំ​សាដុក និង​អបៀ‌ថើរ​ឲ្យ​ដឹង​ផង។


លោក​សេរ៉ា‌យ៉ា ជា​លេខា‌ធិការ អ៊ីមុាំ​សាដុក និង​លោក​អបៀ‌ថើរ ជា​អ៊ីមុាំ។


លោក​សា‌ដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខ‌ងារ​ជា​អ៊ីមុាំ។


សម្តេច​អដូ‌នី‌យ៉ា​បាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា និង​ជា​មួយ​អ៊ីមុាំ​អបៀ‌ថើរ។ គេ​ទាំង​ពីរ​ក៏​រួម​គំនិត​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា។


ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក‌ម្តាយ​មក​សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​សម្តេច​អដូ‌នី‌យ៉ា​បែប​នេះ? ម្តេច​មិន​សុំ​រាជ​សម្បត្តិ​ឲ្យ​សម្តេច​តែ​ម្តង​ទៅ ដ្បិត​សម្តេច​ជា​បង​របស់​ខ្ញុំ​ស្រាប់! សូម​អ្នក‌ម្តាយ​ប្រគល់​រាជ្យ​នេះ​ឲ្យ​សម្តេច​អដូ‌នី‌យ៉ា និង​អ៊ីមុាំ​អបៀ‌ថើរ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូ‌យ៉ា​ទៅ!»។


លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា‌ការ​របស់​កង‌ទ័ព អ៊ីមុាំ​សាដុក និង​លោក​អបៀ‌ថើរ​ជា​អ៊ីមុាំ។


លោក​លេខា‌ធិការ​សេម៉ា‌យ៉ា ជា​កូន​របស់​លោក​នេថា‌នេល ពី​កុល‌សម្ព័ន្ធ​លេវី បាន​ចុះ​ឈ្មោះ​ពួក​គេ​នៅ​ចំពោះ​មុខ​ស្តេច នៅ​ចំពោះ​មុខ​ពួក​មន្ត្រី អ៊ីមុាំ​សាដុក លោក​អហ៊ី‌ម៉ាឡេក ជា​កូន​របស់​លោក​អបៀ‌ថើរ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​អ៊ីមុាំ និង​ពួក​លេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេ‌ឡា‌សារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីថា‌ម៉ារ។


គឺ​ទត​ចូល​ទៅ​ក្នុង​ដំណាក់​របស់​អុលឡោះ ហើយ​យក​នំបុ័ង​ដែល​គេ​ទុក​ជូន​អុលឡោះ មក​បរិភោគ​ជា​មួយ​ពួក​អ្នក​បម្រើ។ តាម​គីតាប​ហ៊ូកុំ មាន​តែ​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​បរិភោគ​នំបុ័ង​នេះ​បាន រីឯ​ស្តេច​គ្មាន​សិទ្ធិ​បរិភោគ​ទេ ហើយ​ពួក​អ្នក​បម្រើ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អាយិត​នោះ​ឬ​ទេ?


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គីតាប​មាន​អាយិត​មួយ​ស្ដី​អំពី​ការ​ដែល​ទត និង​អ្នក​បម្រើ​បាន​ប្រព្រឹត្ដ នៅ​ពេល​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​បរិភោគ។


ទត​ទៅ​រក​អ៊ីមុាំ​អហ៊ី‌ម៉ាឡេក នៅ​ភូមិ​ណូប។ លោក​អហ៊ី‌ម៉ាឡេក​ចេញ​មក​ទទួល​ទាំង​ញ័រ​រន្ធត់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង គ្មាន​នរណា​មក​ជា​មួយ​ដូច្នេះ?»។


កាល​លោក​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក​ភៀស​ខ្លួន​មក​ជ្រក​ជា​មួយ​ទត​នៅ​ក្រុង​កៃឡា គាត់​បាន​នាំ​អាវ​អេផូដ​មក​ជា​មួយ​ផង។


ទត​ជ្រាប​អំពី​គម្រោង​ការ​អាក្រក់​ដែល​ស្តេច​សូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​គាត់ គាត់​ក៏​សុំ​ឲ្យ​អ៊ីមុាំ​អបៀ‌ថើរ​យក​អាវ​អេផូដ​មក ដើម្បី​ទូរអា​សួរ​អុលឡោះ។