Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 24:6 - អាល់គីតាប

6 លោក​លេខា‌ធិការ​សេម៉ា‌យ៉ា ជា​កូន​របស់​លោក​នេថា‌នេល ពី​កុល‌សម្ព័ន្ធ​លេវី បាន​ចុះ​ឈ្មោះ​ពួក​គេ​នៅ​ចំពោះ​មុខ​ស្តេច នៅ​ចំពោះ​មុខ​ពួក​មន្ត្រី អ៊ីមុាំ​សាដុក លោក​អហ៊ី‌ម៉ាឡេក ជា​កូន​របស់​លោក​អបៀ‌ថើរ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​អ៊ីមុាំ និង​ពួក​លេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេ‌ឡា‌សារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីថា‌ម៉ារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 រីឯ​ស្មៀន​សេម៉ា‌យ៉ា ជា​កូន​នេថា‌នេល ក្នុង​ពួក​លេវី លោក​បាន​កត់​ឈ្មោះ​គេ នៅ​ចំពោះ​ស្ដេច និង​ពួក​មេ ព្រម​ទាំង​សង្ឃ​សាដុក និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ហើយ​ពួក​អ្នក​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​សង្ឃ និង​ពួក​លេវី​ផង គេ​បាន​រើស​យក​ពួក​វង្ស​មួយ​សម្រាប់​អេលា‌សារ ហើយ​មួយ​សម្រាប់​អ៊ីថា‌ម៉ារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​លេខា‌ធិការ​សេម៉ាយ៉ា ជា​កូន​របស់​លោក​នេថា‌នេល ពី​កុល‌សម្ព័ន្ធ​លេវី បាន​ចុះ​ឈ្មោះ​ពួក​គេ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច នៅ​ចំពោះ​មុខ​ពួក​មន្ត្រី លោក​បូជា‌ចារ្យ​សាដុក លោក​អហ៊ី‌ម៉ាឡេក​ជា​កូន​របស់​លោក​អបៀ‌ថើរ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​បូជា‌ចារ្យ និង​ពួក​លេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេ‌ឡា‌សារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីថា‌ម៉ារ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​សេម៉ាយ៉ា កូន​នេថា‌នេល ដ៏​ជា​ស្មៀន ជា​អ្នក​ក្នុង​ពួក​លេវី លោក​បាន​កត់​ឈ្មោះ​គេ នៅ​ចំពោះ​ស្តេច នឹង​ពួក​មេ ព្រម​ទាំង​សាដុក​ដ៏​ជា​សង្ឃ នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ហើយ​ពួក​អ្នក ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​សង្ឃ នឹង​ពួក​លេវី​ផង គេ​បាន​រើស​យក​ពួក​វង្ស​១ សំរាប់​អេលាសារ ហើយ​១សំរាប់​អ៊ីថាម៉ារ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 24:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេលី‌ហូរែប និង​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីសា ជា​លេខា‌ធិការ។ លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស៊ូឡៃ‌ម៉ាន។


អ៊ីមុាំ​សាដុក​កូន​របស់​លោក​អហ៊ី‌តូប និង​លោក​អហ៊ី‌ម៉ាឡេក​កូន​របស់​លោក​អបៀ‌ថើរ ជា​អ៊ីមុាំ។ លោក​សេរ៉ា‌យ៉ា​ជា​លេខា‌ធិការ​របស់​ស្តេច។


អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារកិច្ច​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


អ្នក​ទាំង​នោះ​ក៏​ដូច​កូន​ចៅ​របស់​ណាពី​ហារូន ជា​បង​ប្អូន​របស់​ខ្លួន​ដែរ គេ​ត្រូវ​ចាប់​ឆ្នោត​នៅ​ចំពោះ​មុខ​ស្តេច​ទត នៅ​ចំពោះ​មុខ​អ៊ីមុាំ​សាដុក និង​លោក​អហ៊ី‌ម៉ាឡេក ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ដើម្បី​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បង​គេ ក៏​ដូច​ជា​មេ​ក្រុម​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ដែរ។


ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យេហូ‌យ៉ារីប ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​យេដា‌យ៉ា


ពួក​គេ​ក៏​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​អ្នក​លី​សែង ព្រម​ទាំង​កម្មករ​ដែល​ធ្វើ​ការ‌ងារ​ឯ​ទៀតៗ​ដែរ។ ពួក​លេវី​មួយ​ចំនួន​ទៀត​បំពេញ​មុខ‌ងារ​ជា​ស្មៀន រាជ‌ការ និង​ជា​ឆ្មាំ​ដំណាក់។


លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន គាត់​ជា​បណ្ឌិត​ខាង​ហ៊ូកុំ ហើយ​ស្គាល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​យ៉ាង​ជ្រៅ​ជ្រះ គឺ​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រទាន​ឲ្យ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ បាន​ជួយ​គាត់ ហេតុ​នេះ​ហើយ ទើប​ស្តេច​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​គាត់។


លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រលាន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទ្វារ​គង្គា។ ពួក​គេ​សុំ​ឲ្យ​អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ យក​គីតាប‌ហ៊ូកុំ​របស់​ណាពី​ម៉ូសា គឺ​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា ប្រទាន​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​តាម។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​តួន​ដែល​បាន​ទទួល​ការ​អប់រំ​អំពី​នគរ​នៃ​អុលឡោះ ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។


ពេល​នោះ មាន​តួន​ម្នាក់​ចូល​មក​ជិត​គាត់​និយាយ​ថា៖ «តួន! ខ្ញុំ​សុខ​ចិត្ដ​ទៅ​តាម​តួន ទោះ​បី​តួន​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។


នៅ​សម័យ​នោះ លោក​អបៀ‌ថើរ​ធ្វើ​ជា​មូស្ទី។ ទត​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​អុលឡោះ យក​នំបុ័ង​ដែល​គេ​តាំង​ជូន​អុលឡោះ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ពួក​អ្នក​បម្រើ​បរិភោគ​ទៀត​ផង។ តាម​ហ៊ូកុំ​មាន​តែ​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អាយិត​នោះ​ទេ​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម