ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 14:61 - អាល់គីតាប

អ៊ីសា​នៅ​ស្ងៀម ពុំ​ឆ្លើយ​តប​ទាល់​តែ​សោះ។ មូស្ទី​សួរ​អ៊ីសា​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ពិត​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ​ដែល​យើង​សរសើរ​តម្កើង​មែន​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម មិន​ឆ្លើយ​អ្វី​សោះ​។ មហាបូជាចារ្យ​ក៏​សួរ​ព្រះអង្គ​ម្ដងទៀត​ថា៖ “តើ​អ្នក​ជា​ព្រះ​គ្រីស្ទ ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​សមនឹងទទួលការលើកតម្កើង​ឬ”?

សូមមើលជំពូក

Khmer Christian Bible

តែ​ព្រះអង្គ​នៅ​ស្ងៀម​ មិន​ឆ្លើយ​អ្វី​ឡើយ​ សម្ដេច​សង្ឃ​ក៏​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​អ្នក​ជា​ព្រះគ្រិស្ដ​ ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​មែន​ឬ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ព្រះ‌អង្គ​នៅ​ស្ងៀម មិន​ឆ្លើយ​អ្វី​សោះ។ សម្ដេច​សង្ឃ​សួរ​ព្រះ‌អង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ដ៏​មាន​ពរ​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​នៅ​ស្ងៀម ពុំ​ឆ្លើយ​តប​ទាល់​តែ​សោះ។ លោក​មហា​បូជា‌ចារ្យ​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ពិត​ជា​ព្រះ‌គ្រិស្ត ជា​ព្រះ‌បុត្រា​របស់​ព្រះ ដែល​យើង​សរសើរ​តម្កើង​មែន​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ទ្រង់​នៅ​តែ​ស្ងៀម មិន​បាន​ឆ្លើយ​អ្វី​សោះ រួច​សំដេច​សង្ឃ​ពិចារណា​សួរ​ទ្រង់​ទៀត​ថា តើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ពរ​ឬ​អី

សូមមើលជំពូក



ម៉ាកុស 14:61
30 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់ សូម​បង្រៀន​ឲ្យ​ខ្ញុំ ស្គាល់​ច្បាប់​របស់​ទ្រង់!


ខ្ញុំ​នឹង​ប្រកាស​ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា ទ្រង់​មាន​បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «អ្នក​ជា​បុត្រា​របស់​យើង គឺ​យើង​ទៅ​ជា​បិតា​អ្នក​នៅ​ថ្ងៃ​នេះ​ ។


ខ្ញុំ​នៅ​ស្ងៀម មិន​និយាយ​ស្តី​អ្វី​ទេ ដ្បិត​ទ្រង់​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ខ្ញុំ។


គាត់​ត្រូវ​គេ​ធ្វើ​ទារុណ‌កម្ម គាត់​បន្ទាប​ខ្លួន គាត់​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ គាត់​ពុំ​បាន​ហើប​មាត់ ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ មុខ​អ្នក​កាត់​រោម គាត់​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។


លោក​ស៊ីម៉ូន​ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «លោក​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច»។


ពេល​នោះ មាន​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ដ​នឹង​គាត់​ណាស់!»។


អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «បុត្រា​របស់​អុលឡោះ​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? អ្នក​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។


ពេល​នោះ​មូស្ទី​ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សួរ​អ៊ីសា​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ទាំង​នេះ?»


លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ អ៊ីសា​ឆ្លើយ​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ដូច្នេះ!»។


ខ្ញុំ​បាន​ឃើញ​ដូច្នោះ​មែន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​នេះ​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន»។


ជន‌ជាតិ​យូដា​នាំ​គ្នា​ចោម​រោម​អ៊ីសា​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​រា‌រែក​ក្នុង​ចិត្ដ​ដល់​ណា​ទៀត? ប្រសិន​បើ​លោក​ពិត​ជា​អាល់ម៉ា‌ហ្សៀស​មែន សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ត្រង់ៗ​មក»។


ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពេល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​បុត្រា​របស់​អុលឡោះ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា ខ្ញុំ​ប្រមាថ​អុលឡោះ​ទៅ​វិញ? អុលឡោះ​ជា​បិតា​បាន​ប្រោស​ខ្ញុំ​ឲ្យ​បរិសុទ្ធ ហើយ​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ទៀត​ផង។


លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខី‌ភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។


ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «យើង​ខ្ញុំ​មាន​ហ៊ូកុំ​ហើយ​តាម​ហ៊ូកុំ​នោះ ជន​នេះ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​តាំង​ខ្លួន​ជា​បុត្រា​របស់​អុលឡោះ​»។


លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​អ៊ីសា​ថា៖ «អ្នក​មក​ពី​ណា?»។ អ៊ីសា​ពុំ​បាន​ឆ្លើយ​ទៅ​លោក​វិញ​សោះ។


រីឯ​អាយិត​គីតាប​ដែល​គាត់​កំពុង​អាន​នោះ​គឺ៖ “គាត់​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ គាត់​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ​មុខ​អ្នក​កាត់​រោម។


ស្រប​តាម​ដំណឹង‌ល្អ ស្ដី​អំពី​អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ទ្រង់​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។


នៅ​ពេល​កំណត់​ដែល​អុលឡោះ​នឹង​បង្ហាញ​ឲ្យ​ឃើញ។ អុលឡោះ​ប្រកប​ដោយ​សុភមង្គល មាន​តែ​ទ្រង់​មួយ​គត់ ដែល​ជា​អធិបតី ទ្រង់​ជា​ស្តេច ធំ​លើស​ស្តេច​នានា ជា​ម្ចាស់​ធំ​លើស​ម្ចាស់​នានា


ទោះ​បី​គេ​ជេរ​ប្រមាថ​គាត់ ក៏​គាត់​មិន​តប​ត​ទៅ​គេ​វិញ​ដែរ គាត់​បាន​រង‌ទុក្ខ​លំបាក តែ​គាត់​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ គាត់​ផ្ញើ​ជីវិត​ទៅ​លើ​អុលឡោះ ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌។