Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:9 - អាល់គីតាប

9 លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​អ៊ីសា​ថា៖ «អ្នក​មក​ពី​ណា?»។ អ៊ីសា​ពុំ​បាន​ឆ្លើយ​ទៅ​លោក​វិញ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ហើយ​ចូលទៅ​ក្នុង​វិមាន​អភិបាល​វិញ សួរ​ព្រះយេស៊ូវ​ថា​៖ “តើ​អ្នក​មក​ពីណា​?”។ ប៉ុន្តែ​ព្រះយេស៊ូវ​មិន​ផ្ដល់​ចម្លើយ​ដល់​គាត់​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ម្ដង​ទៀត​ ហើយ​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នក​មកពី​ណា?»​ ប៉ុន្ដែ​ព្រះយេស៊ូ​មិន​ឆ្លើយ​ប្រាប់​គាត់​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​ត្រឡប់​ទៅ​ក្នុង​បន្ទាយ​វិញ ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «តើ​អ្នក​មក​ពី​ណា?» ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​ឆ្លើយ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​ព្រះ‌យេស៊ូ​ថា៖ «អ្នក​មក​ពី​ណា?»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៅ​លោក​វិញ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 លោក​ត្រឡប់​ទៅ​ក្នុង​សាលា​ជំនុំ ទូល​សួរ​ព្រះ‌យេស៊ូវ​ថា តើ​អ្នក​មក​ពី​ណា តែ​ព្រះ‌យេស៊ូវ​ទ្រង់​មិន​ឆ្លើយ​សោះ

សូមមើលជំពូក ចម្លង




យ៉ូហាន 19:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ត្រូវ​គេ​ធ្វើ​ទារុណ‌កម្ម គាត់​បន្ទាប​ខ្លួន គាត់​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ គាត់​ពុំ​បាន​ហើប​មាត់ ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ មុខ​អ្នក​កាត់​រោម គាត់​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។


អ៊ីសា​នៅ​ស្ងៀម។ មូស្ទី​សួរ​អ៊ីសា​ទៀត​ថា៖ «ចូរ​ស្បថ​ដោយ​យក​អុលឡោះ​ដែល​នៅ​អស់‌កល្ប​ធ្វើ​ជា​ប្រធាន តើ​អ្នក​ពិត​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ​មែន​ឬ?»។


ពួក​ទាហាន​របស់​លោក​ទេសា​ភិបាល​នាំ​អ៊ីសា​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នី‌គ្នា​ក្នុង​កង​នោះ​មក​ចោម​រោម​គាត់។


ស្តេច​ហេរ៉ូដ​សួរ​សំណួរ​ជា​ច្រើន តែ​អ៊ីសា​ពុំ​បាន​ឆ្លើយ​ទាល់​តែ​សោះ។


បន្ទាប់​មក គេ​បណ្ដើរ​អ៊ីសា​ចេញ​ពី​ដំណាក់​លោក​កៃផាស ទៅ​បន្ទាយ​របស់​លោក​ទេសា‌ភិបាល។ ពេល​នោះ​ភ្លឺ​ស្រាងៗ​ហើយ។ ជន‌ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​ឲ្យ​ធ្វើ​ពិធី​ជប់‌លៀង​ក្នុង​ឱកាស​បុណ្យ​រំលង​មិន​បាន។


លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​អ៊ីសា​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា​មែន​ឬ?»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ តើ​មក​ពី​គំនិត​របស់​លោក​ផ្ទាល់ ឬ​មាន​អ្នក​ផ្សេង​ទៀត​ជម្រាប​លោក?»។


លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខី‌ភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។


ហេតុ​នេះ​លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។


កាល​លោក​ពីឡាត​ឮ​ដូច្នោះ លោក​រឹត​តែ​ភ័យ​ខ្លាច​ថែម​ទៀត។


អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខី‌ភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា​ហើយ​ទៅ​ណា​ឡើយ។


គឺ​បង​ប្អូន​មិន​ញញើត​នឹង​ពួក​អ្នក​ប្រឆាំង ត្រង់​ប្រការ​ណា​មួយ​ឡើយ ជា​ភស្ដុតាង​ស​ឲ្យ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្ដរាយ រីឯ​បង​ប្អូន​វិញ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ។ ការ​នេះ​កើត​មក​ពី​អុលឡោះ


ស្ត្រី​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​រាប់​ប្រាប់​ប្ដី​ថា៖ «មាន​អ្នក​បម្រើ​មួយ​នាក់​របស់​អុលឡោះ​បាន​មក​ជួប​ខ្ញុំ គាត់​មាន​ភិន​ភាគ​ដូច​ម៉ាឡា‌អ៊ីកាត់​នៃ​អុលឡោះដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​ក្រៃ‌លែង។ ខ្ញុំ​មិន​បាន​សួរ​គាត់​ថា អ្នក​មក​ពី​ណា​ទេ ហើយ​គាត់​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ខ្ញុំ​ស្គាល់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម