ខ្ញុំស្រឡាញ់ពួកគេ ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ខ្ញុំ ខ្ញុំបានទូរអាឲ្យពួកគេ។
ម៉ាកុស 1:35 - អាល់គីតាប ព្រឹកឡើង កាលងងឹតនៅឡើយ អ៊ីសាក្រោកឡើង គាត់ចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយទូរអានៅទីនោះ។ ព្រះគម្ពីរខ្មែរសាកល ព្រលឹមឡើង ពេលងងឹតខ្លាំងនៅឡើយ ព្រះយេស៊ូវទ្រង់ក្រោកឡើងចេញទៅកន្លែងស្ងាត់ដាច់ពីគេ ហើយអធិស្ឋាននៅទីនោះ។ Khmer Christian Bible ពឹ្រកឡើង កាលងងឹតនៅឡើយ ព្រះអង្គក្រោកឡើង ហើយចេញទៅកន្លែងស្ងាត់ រួចក៏អធិស្ឋាននៅទីនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រឹកឡើង កាលនៅងងឹតនៅឡើយ ព្រះអង្គតើនឡើង ហើយយាងចេញទៅកាន់ទីស្ងាត់ រួចអធិស្ឋាននៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយអធិស្ឋាន*នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ |
ខ្ញុំស្រឡាញ់ពួកគេ ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ខ្ញុំ ខ្ញុំបានទូរអាឲ្យពួកគេ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! នៅពេលព្រឹក ទ្រង់ស្តាប់សំឡេងរបស់ខ្ញុំ ខ្ញុំចូលមកជួប ហើយនៅរង់ចាំទ្រង់ តាំងពីព្រលឹម។
កាលអ៊ីសាបានជ្រាបដំណឹងនេះ គាត់ក៏ចុះទូក ចាកចេញជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្ដែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមអ៊ីសា។
កាលអ៊ីសាឲ្យមហាជនចេញផុតអស់ហើយ អ៊ីសាឡើងទៅលើភ្នំ ដាច់ឡែកពីគេដើម្បីទូរអា។ លុះដល់យប់ គាត់នៅទីនោះតែម្នាក់ឯង។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមបំណងរបស់អុលឡោះ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ទ្រង់ឲ្យបានសម្រេច។
អ៊ីសាជ្រាបថាគេបម្រុងនឹងចាប់គាត់យកទៅតែងតាំងជាស្ដេចដូច្នេះ អ៊ីសាក៏ចាកចេញពីគេឡើងទៅលើភ្នំសាជាថ្មី តែឯង។
ចូរទូរអាគ្រប់ពេលវេលា តាមការណែនាំរបស់រសអុលឡោះ ដោយប្រើទាំងពាក្យទូរអា ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីសូមអង្វរអុលឡោះ ដោយចិត្ដព្យាយាមបំផុតសម្រាប់ប្រជាជនដ៏បរិសុទ្ធទាំងអស់។
អាល់ម៉ាហ្សៀសអ៊ីសាមានចិត្ដគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្ដគំនិតយ៉ាងនោះដែរ។
កាលអាល់ម៉ាហ្សៀសរស់នៅក្នុងលោកនេះនៅឡើយ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូរអាសូមអុលឡោះ ដែលអាចសង្គ្រោះគាត់ឲ្យរួចពីស្លាប់។ ដោយអាល់ម៉ាហ្សៀសបានគោរពប្រណិប័តន៍អុលឡោះ នោះអុលឡោះក៏ប្រោសប្រទានតាមពាក្យសូមអង្វរ។