Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:15 - អាល់គីតាប

15 អ៊ីសា​ជ្រាប​ថា​គេ​បម្រុង​នឹង​ចាប់​គាត់​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ អ៊ីសា​ក៏​ចាក​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកគេ​រៀបនឹង​មក​ចាប់​ព្រះអង្គ​ឲ្យ​ធ្វើជា​ស្ដេច ដូច្នេះ​ព្រះអង្គ​យាង​ចាកចេញ​ទៅ​ភ្នំ​ម្ដងទៀត​តែព្រះអង្គឯង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ពេល​ព្រះយេស៊ូ​ដឹង​ថា​ ពួកគេ​បម្រុង​មក​បង្ខំ​ព្រះអង្គ​ឲ្យ​ធ្វើ​ជា​ស្ដេច​ នោះ​ព្រះអង្គ​ក៏​យាង​តែ​ម្នាក់​ឯង​ឡើង​ទៅ​លើ​ភ្នំ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពេល​ព្រះ‌យេស៊ូវ​ជ្រាប​ថា គេ​បម្រុង​នឹង​ចាប់​ព្រះ‌អង្គ​ដោយ​កម្លាំង ដើម្បី​តាំង​ឡើង​ជា​ស្តេច ទ្រង់​ក៏​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ តែ​មួយ​អង្គ​ឯង​ម្តង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌យេស៊ូ​ជ្រាប​ថា គេ​បម្រុង​នឹង​ចាប់​ព្រះអង្គ​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​មួយ​ព្រះអង្គ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​ថយ​ឡើង​ទៅ​លើ​ភ្នំ​តែ​១​អង្គ​ទ្រង់​វិញ​ទៀត ពី​ព្រោះ​ទ្រង់​ជ្រាប​ថា គេ​គិត​មក​ចាប់​ទ្រង់​ដោយ​កំឡាំង ដើម្បី​នឹង​តាំង​ឡើង​ជា​ស្តេច។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ឃើញ​មហា‌ជន​ទាំង​នេះ គាត់​ឡើង​ទៅ​លើ​ភ្នំ រួច​គាត់​នៅ​ទី​នោះ។ សិស្ស​នាំ​គ្នា​ចូល​មក​ជួប​គាត់


អស់​អ្នក​ដែល​ដើរ​ហែ‌ហម​អ៊ីសា​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ!


គេ​ពោល​ថា៖ «សូម​អុលឡោះ​ប្រទាន​ពរ​ដល់ ស្តេច​ដែល​មក ក្នុង​នាម​អុលឡោះ‌ជាអម្ចាស់! សូម​សន្ដិ‌ភាព​កើត​ពី​សូរ៉ក​មក សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «នគរ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ​មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្ដែ នគរ​របស់​ខ្ញុំ មិន​មែន​នៅ​លោក​នេះ​ទេ»។


ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុង‌រឿង​ពី​មនុស្ស​ទេ។


ថ្ងៃ​បន្ទាប់​មក​ទៀត បណ្ដា‌ជន​ដែល​នៅ​ត្រើយ​ខាង​នាយ​សមុទ្រ សង្កេត​ឃើញ​ថា នៅ​កន្លែង​នោះ​មាន​ទូក​តែ​មួយ​គត់ ហើយ​ថា​អ៊ីសា​ពុំ​បាន​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​បាន​ជិះ​ទូក​ចេញ​ទៅ។


អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ ហើយ​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស។


គ្មាន​សត្វ​លោក​ណា​មួយ​ដែល​អុលឡោះ​មើល​មិន​ឃើញ​នោះ​ឡើយ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទ‌បាំង​ទាល់​តែ​សោះ​ចំពោះ​ទ្រង់។ យើង​ត្រូវ​រៀប​រាប់​ប្រាប់​អុលឡោះ​ពី​គ្រប់​កិច្ចការ​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម