Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 14:13 - អាល់គីតាប

13 កាល​អ៊ីសា​បាន​ជ្រាប​ដំណឹង​នេះ គាត់​ក៏​ចុះ​ទូក ចាក​ចេញ​ជា​មួយ​ពួក​សិស្ស ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្ដែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​អ៊ីសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ព្រះយេស៊ូវ​ទ្រង់​ឮ​ដំណឹងនេះ ក៏​យាង​ចាកចេញ​ពីទីនោះ​តាម​ទូក ទៅ​កន្លែង​ស្ងាត់ដាច់ពីគេ​តែព្រះអង្គឯង​។ ប៉ុន្តែ​ពេល​ប្រជាជន​បាន​ឮ គេ​ក៏​ទៅតាម​ព្រះអង្គ​ដោយ​ថ្មើរជើង ពី​ទីក្រុង​នានា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ពេល​ព្រះយេស៊ូ​ឮ​ពី​ការ​នេះ​ ព្រះអង្គ​ក៏​យាង​តាម​ទូក​ចេញ​ពី​ទីនោះ​ ទៅ​កន្លែង​ដាច់​ដោយ​ឡែក​តែ​ម្នាក់​ឯង​ តែ​ពេល​បណ្ដាជន​បាន​ដឹង​ក៏​ចេញ​ពី​ក្រុង​នានា​ ដើរ​ទៅ​តាម​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ទ្រង់​ក៏​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​កន្លែង​មួយ​ស្ងាត់​ដោយ​ឡែក​តែ​មួយ​អង្គ​ឯង ពេល​មហា‌ជន​បាន​ដឹង គេ​ក៏​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា ដើរ​ទៅ​តាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 កាល​ព្រះ‌យេស៊ូ​បាន​ជ្រាប​ដំណឹង​នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទូក ចាក​ចេញ​ជា​មួយ​ពួក​សិស្ស* ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្តែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ហើយ នោះ​ទ្រង់​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ទី​រហោ‌ស្ថាន​ដោយ‌ឡែក រីឯ​ពួក​បណ្តាជន​ក៏​បាន​ដឹង ហើយ​គេ​ចេញ​ពី​ក្រុង​ទាំង​អស់​ដើរ​តាម​ទ្រង់​ទៅ

សូមមើលជំពូក ចម្លង




ម៉ាថាយ 14:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​គេ​បៀត‌បៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រា​មនុស្ស​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទៅ​ទៀត។


កាល​អ៊ីសា​ជ្រាប​ដូច្នោះ គាត់​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​គាត់​ទៅ​ដែរ។ អ៊ីសា​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា


ពួក​សិស្ស​របស់​យ៉ះយ៉ា មក​យក​សព​គាត់​ទៅ​បញ្ចុះ ហើយ​នាំ​គ្នា​យក​ដំណឹង​ទៅ​ជម្រាប​អ៊ីសា។


ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ អ៊ីសា​ក្រោក​ឡើង គាត់​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​ទូរអា​នៅ​ទី​នោះ។


លុះ​ព្រលឹម​ឡើង អ៊ីសា​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដា‌ជន​នាំ​គ្នា​ដើរ​រក​គាត់។ លុះ​ជួប​ហើយ គេ​ឃាត់​អ៊ីសា​ឲ្យ​នៅ​ជា​មួយ មិន​ចង់​ឲ្យ​ចាក​ចោល​គេ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម