Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 14:23 - អាល់គីតាប

23 កាល​អ៊ីសា​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ​ដើម្បី​ទូរអា។ លុះ​ដល់​យប់ គាត់​នៅ​ទី​នោះ​តែ​ម្នាក់​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 នៅពេល​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​ហើយ ព្រះអង្គ​ក៏​យាង​ឡើងទៅ​លើ​ភ្នំ​តែព្រះអង្គឯង​ដើម្បី​អធិស្ឋាន​។ លុះដល់​ពេលល្ងាច ព្រះអង្គ​គង់នៅ​ទីនោះ​តែព្រះអង្គឯង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ពេល​រំសាយ​បណ្ដាជន​រួច​ហើយ​ ព្រះអង្គ​ក៏​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ​តែ​ម្នាក់​ឯង‍។​ លុះ​ដល់​ពេល​ព្រលប់​ ព្រះអង្គ​ក៏​នៅ​ទី​នោះ​តែ​ម្នាក់​ឯង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 កាល​ព្រះ‌អង្គ​ប្រាប់​ឲ្យ​បណ្តា‌ជន​ចេញ​ផុត​អស់​ហើយ ទ្រង់​ក៏​យាង​ឡើង​លើ​ភ្នំ​តែ​មួយ​អង្គ​ឯង ដើម្បី​អធិស្ឋាន។ លុះ​ដល់​ពេល​ព្រលប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 កាល​ព្រះអង្គ​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ ដើម្បី​អធិស្ឋាន*។ លុះ​ដល់​យប់ ព្រះអង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​អង្គ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 លុះ​បាន​ឲ្យ​គេ​ទៅ​ផុត​អស់​ហើយ នោះ​ទ្រង់​យាង​ឡើង​លើ​ភ្នំ​ដោយ‌ឡែក ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់​ហើយ ទ្រង់​ក៏​នៅ​ទី​នោះ​តែ​១​អង្គ​ទ្រង់

សូមមើលជំពូក ចម្លង




ម៉ាថាយ 14:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អ៊ីសា​ទៅ​ជា​មួយ​ពួក​សិស្ស​ដល់​កន្លែង​មួយ ឈ្មោះ​កេត‌សេ‌ម៉ានី គាត់​បាន​ប្រាប់​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​ទូរអា​នៅ​ត្រង់​កន្លែង​នោះ»។


រីឯ​អ្នក​វិញ កាល​ណា​អ្នក​ទូរអា ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​ទូរអា​ទៅ​កាន់​អុលឡោះ​ជា​បិតា​របស់​អ្នក​ដែល​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ អុលឡោះ​ជា​បិតា​របស់​អ្នក​ដែល​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំ‌ខាន។


ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ អ៊ីសា​ក្រោក​ឡើង គាត់​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​ទូរអា​នៅ​ទី​នោះ។


កាល​ឲ្យ​បណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ​អ៊ីសា​ទៅ​ទូរអា​នៅ​លើ​ភ្នំ។


ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ អ៊ីសា​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​អ៊ីសា​កំពុង​ទូរអ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ


រីឯ​អ៊ីសា​វិញ គាត់​ទៅ​ទី​ស្ងាត់ ដើម្បី​ទូរអ។


នៅ​គ្រា​នោះ អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទូរអ។ អ៊ីសា​ទូរអា​ពេញ​មួយ​យប់។


ថ្ងៃ​មួយ ពេល​អ៊ីសា​នៅ​ទូរអ​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សិស្ស​ក៏​នៅ​ជា​មួយ​អ៊ីសា​ដែរ។ អ៊ីសា​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា ខ្ញុំ​ជា​នរណា?»។


ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​អ៊ីសា​បាន​ប្រាប់​ទាំង​នោះ​មក គាត់​នាំ​ពេត្រុស យ៉ូហាន និង​យ៉ាកកូប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទូរអ។


រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​ទូរអា និង​បម្រើ​បន្ទូល​របស់​អុលឡោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម