ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 7:2 - អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ទ័ព​របស់​អ្នក​មាន​ចំនួន​ច្រើន​ពេក យើង​នឹង​មិន​ឲ្យ​គេ​មាន​ជ័យ​ជំនះ​លើ​ជន‌ជាតិ​ម៉ាឌាន​ទេ ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល មុខ​ជា​ដណ្តើម​យក​សិរី‌រុង‌រឿង​ពី​យើង ដោយ​ពោល​ថា គេ​ទទួល​បាន​ជ័យ​ជំនះ​ដោយ‌សារ​កម្លាំង​របស់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ថា៖ «ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​អ្នក មាន​គ្នា​ច្រើន​ពេក​ណាស់ យើង​ប្រគល់​ពួក​ម៉ាឌាន​មកក្នុង​កណ្ដាប់​ដៃ​គេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រា‌អែល​អួត​ខ្លួនទាស់​នឹង​យើង ដោយ​ពោល​ថា គេ​បាន​សង្គ្រោះ​ដោយ​សារ​កម្លាំង​ដៃ​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ទ័ព​របស់​អ្នក​មាន​ចំនួន​ច្រើន​ពេក យើង​នឹង​មិន​ឲ្យ​គេ​មាន​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​ម៉ាឌាន​ទេ ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​មុខ​ជា​ដណ្ដើម​យក​សិរី‌រុងរឿង​ពី​យើង ដោយ​ពោល​ថា គេ​ទទួល​បាន​ជ័យ‌ជម្នះ​ដោយ‌សារ​កម្លាំង​របស់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​គេឌាន​ថា ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​ឯង​មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​គេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រាអែល​អួត​ខ្លួន​ទាស់​នឹង​អញ​វិញ ដោយ​ថា អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 7:2
25 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ហៅ​អ៊ីស្រ‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកកូប! យ៉ាកកូប​អើយ!»។ អ៊ីស្រ‌អែល​ឆ្លើយ​ថា៖ «បាទ​អុលឡោះ​!»។


ស្តេច​អេ‌សា​ស្រែក​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​ដោយ​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ទ្រង់​អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែ។ ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​មក​ជួយ​យើង​ខ្ញុំ​ផង! ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​យើង​ខ្ញុំ​ពឹង​ផ្អែក យើង​ខ្ញុំ​ចេញ​មក​ច្បាំង​នឹង​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ក្នុង​នាម​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ទ្រង់​បាន​ឡើយ!»។


ដ្បិត​ស្ដេច​នោះ​បាន​ប្រាប់​ថា: «យើង​ទទួល​ជ័យ‌ជំនះ ដោយ‌សារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់ ដ្បិត​យើង​មាន​បញ្ញា​វាង‌វៃ។ យើង​បាន​រំលាយ​ព្រំ‌ដែន​របស់​ប្រជា‌ជាតិ​នានា ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ របស់​គេ​ទៀត​ផង។ យើង​បាន​ប្រើ​ឫទ្ធិ​អំណាច​របស់​យើង ទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។


ទ្រង់​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ទ្រង់​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែអុលឡោះ‌តាអាឡា​មួយ​គត់ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង


ទ្រង់​នឹង​បន្ទាប​មនុស្ស​ព្រហើន ទ្រង់​នឹង​ពង្រាប​មនុស្ស​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែអុលឡោះ‌តាអាឡា​មួយ​គត់ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញា អ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំង ហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។


អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុង‌រឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​នានា​ឃើញ។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ស្ដេច​ក្រុង​ទីរ៉ុស​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​មាន​ចិត្ត​ព្រហើន​ណាស់ អ្នក​ហ៊ាន​ថ្លែង​ថា “ខ្ញុំ​ជា​ព្រះ! ខ្ញុំ​នៅ​លើ​បល្ល័ង្ក​របស់​ព្រះ​ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!”។ តាម​ពិត អ្នក​ជា​មនុស្ស​សោះ គឺ​មិន​មែន​ជា​ព្រះ​ទេ តែ​អ្នក​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះ​របស់​ខ្លួន។


ស្តេច​មាន​ប្រសាសន៍​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុង‌រឿង​របស់​យើង»។


ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេ និង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេ ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌ ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។


អុលឡោះ‌តាអាឡា​នឹង​សង្គ្រោះ​អំបូរ​នានា​នៃ​ជន‌ជាតិ​យូដា​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​របស់​ស្តេច​ទត និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មើល‌ងាយ​ជន‌ជាតិ​យូដា​ឯ​ទៀតៗ។


ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ក៏​ពោល​មក​ខ្ញុំ​ទៀត​ថា៖ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​សូរ៉ូ‌បាបិល​ថា៖ «អ្នក​បំពេញ​កិច្ចការ​នេះ​បាន មិន​មែន​ដោយ​ប្រើ​អំណាច ឬ​ប្រើ​កម្លាំង​ទេ គឺ​ដោយ​រស​របស់​យើង​វិញ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ក្នុង​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។


ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើល‌ងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក!


ដូច្នេះ តើ​មនុស្ស​អាច​មាន​មូល​ហេតុ​អ្វី​អួត‌អាង​ខ្លួន​បាន? គ្មាន​ទាល់​តែ​សោះ! តើ​គេ​យក​អ្វី​ជា​ទី​ពឹង? ពឹង​លើ​ការ​ប្រព្រឹត្ដ​អំពើ​ល្អ​ឬ? ទេ គឺ​ពឹង​ផ្អែក​លើ​ជំនឿ​វិញ


យើង​មាន​មុខ‌ងារ​ដ៏​ប្រសើរ​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អំណាច​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ​ជា​អំណាច​របស់​អុលឡោះ មិន​មែន​ជា​របស់​យើង​ទេ។


ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ដ​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។


ប៉ុន្តែ យើង​នឹង​បារម្ភ ក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំ ហើយ​ចំអក និង​ប្រមាថ​មើល​ងាយ​យើង ដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែ គឺ​មិន​មែនអុលឡោះ‌តាអាឡា​ទេ​ដែល​សម្រេច​ការ​នេះ”។


មិន​ត្រូវ​គិត​ថា អ្នក​មាន​សម្បត្តិ ដោយ​សារ​កម្លាំង និង​ស្នា​ដៃ​របស់​អ្នក​ផ្ទាល់។


ចូរ​នឹក​ចាំ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង ប្រមូល​បាន​សម្បត្តិ ដើម្បី​បញ្ជាក់​សម្ពន្ធ​មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ដូច​ទ្រង់​ធ្វើ​នៅ​ថ្ងៃ​នេះ​ស្រាប់។


ប៉ុន្ដែ ទ្រង់​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថា«អុលឡោះ​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន»។


សម្តេច​យ៉ូណា‌ថាន​ប្រាប់​ទៅ​សេនា​ក្មេង​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​មិន​ខតាន់ ប្រហែលអុលឡោះ‌តាអាឡា​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ទ្រង់​មិន​ឲ្យ​ប្រទាន​ជ័យ​ជំនះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្តី!»។