អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមទ្រង់ខឹងតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តខ្ញុំ សូមជួយការពារខ្ញុំផង ដ្បិតទ្រង់ ហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។
ពួកចៅហ្វាយ 4:6 - អាល់គីតាប ថ្ងៃមួយលោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយនិយាយទៅគាត់ថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលមកគាត់ដូចតទៅនេះ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីចាត់គេឲ្យទៅហៅបារ៉ាក ជាកូនរបស់អ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានបង្គាប់លោកថា "ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ពីពួកកូនចៅណែបថាលី និងសាប់យូឡូន ហើយនាំគ្នាឡើងទៅលើភ្នំតាបោរទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ លោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកលោកដូចតទៅ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងចាត់គេឲ្យទៅហៅបារ៉ាក ជាកូនអ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលីមក ហើយប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបង្គាប់ថា ចូរនាំយកមនុស្ស១ម៉ឺននាក់ ពីពួកកូនចៅណែបថាលី នឹងសាប់យូល៉ូន ចូលទៅឯភ្នំតាបោរទៅ |
អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមទ្រង់ខឹងតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តខ្ញុំ សូមជួយការពារខ្ញុំផង ដ្បិតទ្រង់ ហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។
ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូង ភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងនាមទ្រង់។
ស្តេចដែលមាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូល ដោយយកភាពនៅអស់កល្បរបស់ ទ្រង់ជាសាក្សីថា៖ «តាបោរ ពិតជាភ្នំមួយក្នុងចំណោមភ្នំឯទៀតៗ ហើយភ្នំកើមែលនៅជាប់នឹងសមុទ្រយ៉ាងណា ខ្មាំងសត្រូវពិតជាមកដល់យ៉ាងនោះដែរ។
អ៊ីមុាំអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជពង្សអ៊ីស្រអែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ
ដ្បិតអុលឡោះជាអម្ចាស់បានបង្គាប់មកយើងខ្ញុំថាៈ “យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី»។
តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ទតណាពីសាំយូអែល និងណាពីនានាទេ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
ព្រំប្រទល់នៃទឹកដីនេះភ្ជាប់ទៅនឹងក្រុងតាបោរ សាហាត់ ស៊ីម៉ា បេតសេមែស ហើយទៅដល់ទន្លេយ័រដាន់។ មានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី គេទទួលបានក្រុងសម្រាប់ជាជំរកដល់អ្នកសម្លាប់គេ គឺក្រុងកេដែស និងវាលស្មៅនៅជុំវិញ ក្នុងស្រុកកាលីឡេ ក្រុងហាម៉ាត-ដោរ និងវាលស្មៅនៅជុំវិញ ក្រុងការថាន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបី។
នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយគាត់ ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។
នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោមនាំគ្នាច្រៀងថា៖
គាត់ចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធម៉ាណាសេទាំងមូល ដើម្បីកេណ្ឌមនុស្សមកតាមគាត់។ គាត់បានចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធអេស៊ើរ សាប់យូឡូន និងណែបថាលីដែរ ហើយពួកគេក៏នាំគ្នាមករកគាត់។
បន្ទាប់មក លោកគេឌានសួរទៅស្តេចសេបាស និងស្តេចសាល់មូណាថា៖ «តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរនោះ មានភិនភាគដូចម្តេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចអ្នកដែរ គឺម្នាក់ៗដូចបុត្រស្តេច»។
ពេលអ្នកបន្តដំណើរទៅមុខបន្តិច អ្នកនឹងទៅដល់ដើមជ្រៃតាបោរ។ នៅទីនោះ អ្នកនឹងជួបបុរសបីនាក់ ដែលឡើងទៅទីសក្ការៈរបស់អុលឡោះនៅបេតអែល។ អ្នកទីមួយដឹកកូនពពែបីក្បាល អ្នកទីពីរកាន់នំបុ័ងបីដុំ អ្នកទីបីកាន់ថង់ស្រា។
អុលឡោះតាអាឡាក៏ចាត់លោកយេរូបាល និងខ្ញុំ សាំយូអែលឲ្យមក។ ទ្រង់រំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្តីសុខសាន្ត។