ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 21:10 - អាល់គីតាប

ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ភូមិ​យ៉ា​បេស​ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស​ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ​រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ក្រុម​ជំនុំ​ក៏​ចាត់​មនុស្ស​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ក្នុង​ពួក​ក្លាហាន ឲ្យ​ទៅទី​នោះ ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​សម្លាប់​ពួកអ្នក​ស្រុក​យ៉ាបេស-កាឡាត ដោយ​មុខ​ដាវ រួម​ទាំង​ស្រ្ដី និង​កូន​ក្មេង​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ភូមិ​យ៉ា​បេស ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​ពួក​ជំនុំ​ក៏​ចាត់​មនុស្ស​១​ម៉ឺន​២​ពាន់​នាក់ ក្នុង​ពួក​ក្លាហាន​ឲ្យ​ទៅ​ឯ​ណោះ ដោយ​បង្គាប់​ថា ចូរ​ទៅ​សំឡាប់​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត​នោះ ដោយ​មុខ​ដាវ​ទៅ ព្រម​ទាំង​ស្រីៗ នឹង​ពួក​ក្មេង​ផង

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 21:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ចូរ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់ ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​បាន​រួម​រស់​ជា​មួយ​ប្រុសៗ


ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា គឺ​ត្រូវ​កំទេច​របស់​របរ​នៅ​ក្នុង​ទី​ក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ។


យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អេកាន ជា​ចៅ​ទួត​របស់​លោក​សេរ៉ាស ហើយ​យក​ប្រាក់​អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។


បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ តើ​មាន​ក្រុម​ណា​មួយ​មិន​បាន​មក​រួម​ប្រជុំ នៅ​ចំពោះអុលឡោះ‌តាអាឡា​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ព្រោះ​គេ​បាន​ស្បថ​យ៉ាង​ឱឡា‌រិក​ថា អ្នក​ដែល​មិន​បាន​មក​រួម​ប្រជុំ​នៅ​មីស‌ប៉ា​នឹង​ត្រូវ​ស្លាប់។


គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ​មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ


ដ្បិត​នៅ​ពេល​រាប់​ចំនួន​ប្រជា‌ជន​ដែល​ចូល​រួម​នោះ គេ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​មក​ពី​ភូមិ​យ៉ាបេស​ទាល់​តែ​សោះ។


ម៉ាឡា‌អ៊ីកាត់​នៃអុលឡោះ‌តាអាឡា​ប្រកាស​ថា៖ ចូរ​ដាក់​បណ្តាសា​ក្រុង​មេរ៉ូស​ចុះ ចូរ​ដាក់​បណ្តាសា​អ្នក​ក្រុង​នោះ​ផង ពី​ព្រោះ​គេ​មិន​បាន​មក​ជួយអុលឡោះ‌តាអាឡា គឺ​គេ​មិន​បាន​មក​ជួយអុលឡោះ‌តាអាឡា រួម​ជា​មួយ​ពួក​វីរ‌ជន​ទេ។


ស្តេច​សូល​យក​គោ​មួយ​នឹម​មក​កាប់​ជា​ដុំៗ ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល តាម​រយៈ​ពួក​អ្នក​នាំ​សារ​ដោយ​ផ្តាំ​ថា៖ «បើ​នរណា​ម្នាក់​មិន​ចេញ​ច្បាំង​រួម​ជា​មួយ​សូល និង​លោក​សាំយូ‌អែល​ទេ គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​ដុំៗ​ដូច្នេះ​ដែរ»។ អុលឡោះ‌តាអាឡា​បណ្តាល​ឲ្យ​ប្រជា‌ជន​ភ័យ​ខ្លាច ពួក​គេ​ក៏​ចេញ​ទៅ​ច្បាំង ដោយ​ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់។


ឥឡូវ​នេះ ចូរ​ទៅ​វាយ​ជន‌ជាតិ​អាម៉ាឡេក​ចុះ។ ត្រូវ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ជូន​ផ្តាច់​ដល់​អុលឡោះឥត​ត្រា​ប្រណី​ឡើយ គឺ​ត្រូវ​សម្លាប់​ចោល​ទាំង​អស់​ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ទារក ទាំង​គោ ទាំង​ចៀម ទាំង​អូដ្ឋ និង​លា​ផង”»។