Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ក្រុម​ជំនុំ​ក៏​ចាត់​មនុស្ស​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ក្នុង​ពួក​ក្លាហាន ឲ្យ​ទៅទី​នោះ ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​សម្លាប់​ពួកអ្នក​ស្រុក​យ៉ាបេស-កាឡាត ដោយ​មុខ​ដាវ រួម​ទាំង​ស្រ្ដី និង​កូន​ក្មេង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ភូមិ​យ៉ា​បេស ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ​ពួក​ជំនុំ​ក៏​ចាត់​មនុស្ស​១​ម៉ឺន​២​ពាន់​នាក់ ក្នុង​ពួក​ក្លាហាន​ឲ្យ​ទៅ​ឯ​ណោះ ដោយ​បង្គាប់​ថា ចូរ​ទៅ​សំឡាប់​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត​នោះ ដោយ​មុខ​ដាវ​ទៅ ព្រម​ទាំង​ស្រីៗ នឹង​ពួក​ក្មេង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ភូមិ​យ៉ា​បេស​ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស​ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ​រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឥឡូវ​នេះ ចូរ​សម្លាប់​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្រី្ដ​ទាំង​អស់​ដែល​បាន​ស្គាល់​ប្រុស​ដោយ​ធ្លាប់​រួម​ដំណេក​ជា‌មួយ​នោះ​ចោល​ទៅ។


នោះ​ត្រូវ​ប្រហារ​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ គឺ​ត្រូវ​បំផ្លាញ​ចេញ​ឲ្យ​អស់​កុំឲ្យ​សល់ គឺ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទីក្រុង ព្រម​ទាំង​របស់​របរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី​ក្រុង​នោះ ហើយទាំង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ។


លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​យក​អេកាន​ជា​កូន​សេរ៉ាស ហើយ​យក​ប្រាក់ អាវធំ និង​មាស​មួយ​ដុំ​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម ជំរំ និង​អ្វីៗ​ដែល​ជា​របស់​គាត់​ទាំង​អស់ ឡើង​ទៅ​ជ្រលង​ភ្នំ​អាគ័រ។


បន្ទាប់​មក ពួក​អ៊ីស្រា‌អែល​សួរ​គ្នា​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ណា​មួយ​មិន​បាន​ឡើង​មក​ប្រជុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឬទេ?» គេ​សួរ​ដូច្នេះ ព្រោះគេ​បាន​ស្បថ​យ៉ាង​ធ្ងន់ សម្រាប់​អ្នក​ណា​ដែល​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា​នៅ​មីស‌ប៉ា​នោះថា៖ «អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ប្រាកដ»។


ពេល​នោះ គេ​សួរ​គ្នា​ទៀត​ថា៖ «ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ណា​មួយ​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា នៅ​មីស‌ប៉ា​ឬទេ?» នោះគេ​រក​ឃើញ​ថា គ្មាន​អ្នក​ណា​បាន​ឡើង​ពី​យ៉ាបេស-កាឡាត ចូល​មក​ជំរំ ដើម្បី​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ឡើយ។


ដ្បិត​កាល​គេ​បាន​រាប់​ចំនួន​ប្រជាជន​ទៅ នោះគេ​មិន​ឃើញ​មាន​អ្នក​ណា​ម្នាក់​មក​ពី​ពួក​យ៉ាបេស-កាឡាត នៅ​ទី​នោះ​សោះ។


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​ថា ចូរ​ដាក់​បណ្ដា‌សា​មេរ៉ូស ចូរ​ដាក់​បណ្ដា‌សា​ពួក​អ្នក​ក្រុង​នោះ​ឲ្យ​ខ្លាំង ព្រោះ​គេ​មិន​បាន​មក​ជួយ​ក្នុង​ចម្បាំង​របស់​ព្រះ‌យេហូវ៉ា គឺ​មិន​ជួយ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ពួក​ខ្លាំង​ពូកែ​នោះ​ទេ។


លោក​យក​គោ​មួយ​នឹម​មក​កាប់​ជា​កង់ៗ​ផ្ញើ​ទៅ​គ្រប់​ស្រុក​អ៊ីស្រា‌អែល តាម​រយៈ​ពួក​អ្នក​ទាំង​នោះ ដោយ​ពាក្យ​ថា៖ «អ្នក​ណា​ដែល​មិន​ចេញ​មក​តាម​លោក​សូល និង​លោកសាំយូ‌អែល នោះ​នឹង​ត្រូវ​ធ្វើ​ដូច្នេះ ដល់​គោ​របស់​អ្នក​នោះ​ដែរ»។ ដូច្នេះ សេចក្ដី​ស្ញែង‌ខ្លាច​ពី​ព្រះ‌យេហូវ៉ា ក៏​ធ្លាក់​មក​លើ​ប្រជាជន​គ្រប់​គ្នា ហើយ​គេ​ស្រុះ​ចិត្ត​គ្នា​ចេញ​មក ដូច​ជា​មនុស្ស​តែ​ម្នាក់


ដូច្នេះ ចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ាឡេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម អូដ្ឋ និង​លា​ដែរ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម