កាលស្តេចរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្តេចបោះបង់ចោលហ៊ូកុំរបស់អុលឡោះតាអាឡា រីឯប្រជាជនក៏ប្រព្រឹត្តដូចគាត់ដែរ។
ពួកចៅហ្វាយ 2:15 - អាល់គីតាប រាល់ពេលដែលពួកគេចេញទៅច្បាំង អុលឡោះតាអាឡាធ្វើឲ្យពួកគេបរាជ័យជានិច្ច ដូចទ្រង់មានបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាដែលគេចេញទៅ ព្រះហស្តរបស់ព្រះយេហូវ៉ាចេះតែទាស់នឹងគេជានិច្ច ឲ្យគេជួបតែនឹងសេចក្ដីអាក្រក់ ដូចព្រះយេហូវ៉ាបានព្រមានរួចមកហើយ ហើយក៏ដូចព្រះយេហូវ៉ាបានស្បថនឹងគេដែរ។ ដូច្នេះ គេមានសេចក្ដីវេទនាយ៉ាងខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ធ្វើឲ្យពួកគេបរាជ័យជានិច្ច ដូចទ្រង់មានព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅកន្លែងណាដែលគេចេញទៅ នោះព្រះហស្តនៃព្រះយេហូវ៉ាចេះតែទាស់នឹងគេជាដរាប ឲ្យគេបានសេចក្ដីអាក្រក់ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយ ក៏ដូចជាព្រះយេហូវ៉ាបានស្បថនឹងគេដែរ ដូច្នេះគេមានសេចក្ដីវេទនាយ៉ាងខ្លាំង។ |
កាលស្តេចរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្តេចបោះបង់ចោលហ៊ូកុំរបស់អុលឡោះតាអាឡា រីឯប្រជាជនក៏ប្រព្រឹត្តដូចគាត់ដែរ។
ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។
យើងងាកមករកក្រុងនេះ ដើម្បីដាក់ទោស គឺមិនមែនឲ្យពរទេ។ យើងនឹងប្រគល់ទីក្រុងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដុតកំទេចទីក្រុង”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងសម្រេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។
យើងតាមមើលពួកគេ ដើម្បីដាក់ទោស គឺមិនមែនផ្ដល់សុភមង្គលទេ។ ប្រជាជនយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីប នឹងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស រហូតដល់ផុតពូជ។
ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងកំពុងតែរៀបផែនការដាក់ទោស មនុស្សប្រភេទនេះ។ ខ្មាំងនឹងជាន់កអ្នករាល់គ្នា អ្នករាល់គ្នានឹងដើរអោនមុខ ដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។
គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច
ផ្ទុយទៅវិញ ប្រសិនបើណាពីណាម្នាក់ហ៊ានថ្លែងបន្ទូលអ្វីមួយ ក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងឈ្មោះព្រះដទៃទៀត ណាពីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។
រីឯជនជាតិអាំម៉ូនក៏បានឆ្លងទន្លេយ័រដាន់ មកវាយកុលសម្ព័ន្ធយូដា ពុនយ៉ាមីន និងអេប្រាអ៊ីមដែរ ធ្វើឲ្យជនជាតិអ៊ីស្រអែលរងទុក្ខលំបាកយ៉ាងខ្លាំង។
តើនាងអាចទ្រាំចាំ រហូតដល់កូននោះពេញវ័យបានឬ? តើសុខចិត្តរស់នៅដោយឥតមានប្ដីដូច្នេះឬ? ទេកូនអើយ ធ្វើដូច្នេះមិនកើតទេ!។ អុលឡោះតាអាឡាងាកមកប្រឆាំងនឹងម៉ែ ធ្វើឲ្យវាសនារបស់ម៉ែ ល្វីងជូរចត់ជាងវាសនាកូនទាំងពីរទៅទៀត»។
ប៉ុន្តែ ប្រសិនអ្នករាល់គ្នាមិនស្តាប់បន្ទូលរបស់អុលឡោះតាអាឡា ហើយបែរជាប្រឆាំងនឹងបទបញ្ជារបស់ទ្រង់ នោះអុលឡោះតាអាឡានឹងដាក់ទោសអ្នករាល់គ្នា ដូចទ្រង់បានដាក់ទោសបុព្វបុរសរបស់អ្នករាល់គ្នាដែរ។
កាលប្រជាជនអ៊ីស្រអែលឃើញថាខ្លួនស្ថិតក្នុងភាពអាសន្ន ព្រោះទ័ពអ៊ីស្រអែលត្រូវខ្មាំងឡោមព័ទ្ធជិតដូច្នេះ ពួកគេក៏នាំគ្នារត់ទៅពួននៅតាមរអាងភ្នំ តាមរូងធំ តាមក្រហែងថ្ម តាមរូងភ្នំ និងនៅតាមជ្រោះ។
នៅថ្ងៃនោះ ទាហានអ៊ីស្រអែលត្រូវវេទនា ព្រោះស្តេចសូលបានឲ្យពួកគេស្បថថា៖ «ប្រសិនបើអ្នកណាម្នាក់បរិភោគអាហារមុនពេលល្ងាច គឺមុនពេលដែលយើងមិនទាន់បានសងសឹកខ្មាំងសត្រូវ អ្នកនោះមុខជាត្រូវបណ្តាសាមិនខាន»។ ហេតុនេះក្នុងជួរកងទ័ព គ្មាននរណាម្នាក់ហ៊ានបរិភោគអាហារឡើយ។
ពេលនោះ ទតមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយគាត់គិតគ្នាចង់យកដុំថ្មគប់សម្លាប់គាត់ ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់របស់ទត ប្រទានឲ្យគាត់មានកម្លាំងចិត្តឡើងវិញ។