ពួកចៅហ្វាយ 2:16 - អាល់គីតាប16 គ្រានោះ អុលឡោះតាអាឡាបានធ្វើឲ្យមានពួកចៅហ្វាយក្រោកឡើង រំដោះពួកគេឲ្យរួចពីកណ្តាប់ដៃរបស់ចោរព្រៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 គ្រានោះ ព្រះយេហូវ៉ាតាំងឲ្យមានពួកចៅហ្វាយឡើង ដើម្បីសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃអស់អ្នកដែលបានប្លន់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 គ្រានោះ ព្រះអម្ចាស់បានធ្វើឲ្យមានពួកចៅហ្វាយក្រោកឡើង រំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ចោរព្រៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ព្រះយេហូវ៉ាទ្រង់តាំងឲ្យមានពួកចៅហ្វាយ ដែលបានជួយសង្គ្រោះគេ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ សូមមើលជំពូក |
ពេលនោះ ទ្រង់ក៏ប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។ ពេលមានអាសន្ន ពួកគេស្រែកអង្វរទ្រង់ ទ្រង់ស្ដាប់ពួកគេពីសូរ៉កា ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំង ទ្រង់ប្រទានអ្នករំដោះ មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃ របស់បច្ចាមិត្ត។
ជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏ធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន លោកអេហ៊ូដប្រើតែដៃឆ្វេងប៉ុណ្ណោះ។ នៅគ្រានោះ ជនជាតិអ៊ីស្រអែលចាត់លោកអេហ៊ូដឲ្យនាំសួយសារអាករទៅជូនស្តេចអេក្លូនជាស្តេចស្រុកម៉ូអាប់។