ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 18:30 - អាល់គីតាប

កូន​ចៅ​ដាន់​បាន​យក​រូប​ព្រះ​មក​តម្កល់​សម្រាប់​ថ្វាយ‌បង្គំ ហើយ​តែង‌តាំង​លោក​យ៉ូណា‌ថាន ជា​កូន​លោក​គែរ‌សូម ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ម៉ូសា ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។ ពូជ‌ពង្ស​របស់​លោក​យ៉ូណា‌ថាន បាន​បន្ត​តំណែង​អ្នក​ដឹក​នាំ រហូត​ដល់​ជំនាន់​ដែល​ប្រជា‌ជន​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​ដាន់​ក៏​តាំង​រូប​ឆ្លាក់​នោះ​សម្រាប់​ពួក​គេ ឯ​យ៉ូណា‌ថាន ជា​កូន​គើសំ គើសំ​ជា​កូន​របស់​ម៉ូ‌សេ ព្រម​ទាំង​កូន​ចៅ​គាត់​ធ្វើ​ជា​សង្ឃ​ដល់​កុល‌សម្ព័ន្ធ​ដាន់​តទៅ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ស្រុក​នោះ​ត្រូវ​គេ​និរទេស ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​ដាន់​បាន​យក​រូប​ព្រះ​មក​តម្កល់​សម្រាប់​ថ្វាយ‌បង្គំ ហើយ​តែង‌តាំង​លោក​យ៉ូណា‌ថាន ជា​កូន​លោក​គែរ‌សូម ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។ ពូជ‌ពង្ស​របស់​លោក​យ៉ូណា‌ថាន​បាន​បន្ត​តំណែង​បូជា‌ចារ្យ រហូត​ដល់​ជំនាន់​ដែល​ប្រជា‌ជន​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​ចៅ​ដាន់​ក៏​តាំង​រូប​ឆ្លាក់​នោះ​សំរាប់​ខ្លួន​គេ ហើយ​យ៉ូណា‌ថាន ជា​កូន​គើសំម ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ ព្រម​ទាំង​កូន​ចៅ​គាត់​ធ្វើ​ជា​សង្ឃ​ដល់​ពូជ​អំបូរ​ដាន់​ត​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ពួក​ស្រុក​នោះ​ត្រូវ​គេ​និរទេស​ទៅ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 18:30
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជកាល​ស្តេច​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​វាយ​ដណ្តើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី។


ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។


ដូច្នេះ អុលឡោះ‌តាអាឡា​បោះ‌បង់​ចោល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទ្រង់។


កូន​ចៅ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ស្តេច​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ។


ហេតុ​នេះអុលឡោះ‌តាអាឡា​បណ្តេញ​ជន‌ជាតិ​អ៊ីស្រ‌អែល ចេញ​ឆ្ងាយ​ពី​ទ្រង់ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​តាម​រយៈ​ណាពី​ទាំង​អស់​ជា​អ្នក​បម្រើ​របស់​ទ្រង់។ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​គេ​កៀរ ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។


ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ទាំង​ពីរ​នាក់​មក​ជា​មួយ​ដែរ។ កូន​ប្រុស​ច្បង​ឈ្មោះ គើសម ដ្បិត​ម៉ូសា​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។


នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​ម៉ូសា​ឲ្យ​ឈ្មោះ​ថា គើសម ដ្បិត​គាត់​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។


មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក​ក្រោម​ដី ធ្វើ​ជា​រូប​ព្រះ​ឡើយ។


«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា‌ករ ឬ​ស្តូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​សម្រាប់​ថ្វាយ‌បង្គំ​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


“អ្នក​ណា​ឆ្លាក់​រូប​បដិ‌មាករ ឬ​សិត​ធ្វើ​រូប​ព្រះ‌ក្លែង‌ក្លាយ ដែលអុលឡោះ‌តាអាឡា​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយ‌បង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។


អុលឡោះ‌តាអាឡាមាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជា‌ជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង​ដោយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។


ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់អុលឡោះ‌តាអាឡា ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា រហូត​ដល់​បណ្តាល​ឲ្យ​ទ្រង់​ខឹង ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។


ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី​ទៀត។ ហេតុ​នេះ​ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


លោក​មីកា​ប្រគល់​ប្រាក់​មួយ​ពាន់​មួយ​រយ​ស្លឹង​ជូន​ទៅ​ម្តាយ​វិញ ហើយ​ម្តាយ​ក៏​ពោល​ថា៖ «កូន​អើយ ម្តាយ​បាន​សម្រេច​ចិត្ត​ជូន​ប្រាក់​នេះ​ដល់អុលឡោះ‌តាអាឡា​ហើយ ដើម្បី​ឲ្យ​កូន​យក​វា​ទៅ​រំលាយ​ធ្វើ​ជា​រូប​ព្រះ​មួយ។ ចូរ​កូន​យក​ប្រាក់​នេះ​ទៅ​វិញ​ចុះ»។


ដូច្នេះ លោក​មីកា​មាន​កន្លែង​មួយ​ថ្វាយ‌បង្គំ​រូប​ព្រះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ គាត់​បាន​ធ្វើ​រូប​បដិមា​មួយ និង​រូប​ចម្លាក់​ជា​ច្រើន សម្រាប់​គោរព​បូជា រួច​គាត់​តែង‌តាំង​កូន​ប្រុស​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ។