ពួកចៅហ្វាយ 18:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសំរាប់ខ្លួនគេ ហើយយ៉ូណាថាន ជាកូនគើសំម ក្នុងពូជអំបូរម៉ាន៉ាសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់ពូជអំបូរដាន់តទៅ ដរាបដល់ថ្ងៃដែលពួកស្រុកនោះត្រូវគេនិរទេសទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសម្រាប់ពួកគេ ឯយ៉ូណាថាន ជាកូនគើសំ គើសំជាកូនរបស់ម៉ូសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់កុលសម្ព័ន្ធដាន់តទៅ រហូតដល់ថ្ងៃដែលអ្នកស្រុកនោះត្រូវគេនិរទេស ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 កូនចៅដាន់បានយករូបព្រះមកតម្កល់សម្រាប់ថ្វាយបង្គំ ហើយតែងតាំងលោកយ៉ូណាថាន ជាកូនលោកគែរសូម ដែលត្រូវជាពូជពង្សរបស់លោកម៉ូសេឲ្យធ្វើជាបូជាចារ្យ សម្រាប់កុលសម្ព័ន្ធដាន់។ ពូជពង្សរបស់លោកយ៉ូណាថានបានបន្តតំណែងបូជាចារ្យ រហូតដល់ជំនាន់ដែលប្រជាជនត្រូវគេកៀរយកទៅជាឈ្លើយសឹក ។ សូមមើលជំពូកអាល់គីតាប30 កូនចៅដាន់បានយករូបព្រះមកតម្កល់សម្រាប់ថ្វាយបង្គំ ហើយតែងតាំងលោកយ៉ូណាថាន ជាកូនលោកគែរសូម ដែលត្រូវជាពូជពង្សរបស់ម៉ូសា ឲ្យធ្វើជាអ្នកដឹកនាំសម្រាប់កុលសម្ព័ន្ធដាន់។ ពូជពង្សរបស់លោកយ៉ូណាថាន បានបន្តតំណែងអ្នកដឹកនាំ រហូតដល់ជំនាន់ដែលប្រជាជនត្រូវគេកៀរយកទៅជាឈ្លើយសឹក។ សូមមើលជំពូក |
ដ្បិតអញដឹងថា ក្រោយដែលអញបានស្លាប់ទៅ នោះឯងរាល់គ្នានឹងបង្ខូចខ្លួនអស់រលីងទៅ ហើយនឹងងាកបែរចេញពីផ្លូវដែលអញបានបង្គាប់ដល់ឯង ដូច្នេះនៅថ្ងៃជាន់ក្រោយ នឹងមានសេចក្ដីអាក្រក់ធ្លាក់មកលើឯងរាល់គ្នា ដោយព្រោះឯងរាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ាប៉ុណ្ណោះ គឺជាការដែលបណ្តាលឲ្យទ្រង់មានសេចក្ដីខ្ញាល់ ដោយដៃឯងធ្វើយ៉ាងនោះ។
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ នឹងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ