Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 18:3 - អាល់គីតាប

3 ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ទាំង​ពីរ​នាក់​មក​ជា​មួយ​ដែរ។ កូន​ប្រុស​ច្បង​ឈ្មោះ គើសម ដ្បិត​ម៉ូសា​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រម​ទាំង​កូន​របស់​នាង​ទាំង​ពីរ​ដែរ គឺ​មួយ​ឈ្មោះ​គើសម (ដ្បិត​លោក​ម៉ូសេ​គិត​ថា «ខ្ញុំ​ជា​អ្នក​ស្នាក់ នៅ​ប្រទេស​ដទៃ»)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់​មក​ជា​មួយ​ដែរ។ កូន​ប្រុស​ច្បង​ឈ្មោះ គើ‌សម ដ្បិត​លោក​ម៉ូសេ​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ព្រម​ទាំង​កូន​របស់​នាង​ទាំង​២​ដែរ គឺ​១​ឈ្មោះ​គើសំម ដ្បិត​ម៉ូសេ​នឹក​ថា អញ​នៅ​ប្រទេស​ក្រៅ

សូមមើលជំពូក ចម្លង




និក្ខមនំ 18:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​ណាពី​ម៉ូសា​គឺ គើរ‌សុន និង​លោក​អេលា‌ស៊ើរ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្តាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញ យំ​សោក​របស់​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​គ្រាន់​តែ​ស្នាក់​នៅ ជា​បណ្តោះ‌អាសន្ន​ជា​មួយ​ទ្រង់ ដូច​បុព្វបុរស​របស់​ខ្ញុំ​ប៉ុណ្ណោះ។


នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​ម៉ូសា​ឲ្យ​ឈ្មោះ​ថា គើសម ដ្បិត​គាត់​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។


ម៉ូសា​នាំ​ប្រពន្ធ កូន ជិះ​លា​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ គាត់​បាន​កាន់​ដំបង​របស់​អុលឡោះ​ទៅ​ជា​មួយ​ដែរ។


កាល​ម៉ូសា​ឮ​ពាក្យ​នេះ គាត់​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ ម៉ូសា​បាន​កូន​ប្រុស​ពីរ​នាក់។


បុព្វ‌បុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​គាត់​ឥត​បាន​ទទួល​អ្វីៗ​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​គាត់​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរលើ​ផែនដី​នេះ​ប៉ុណ្ណោះ។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។


កូន​ចៅ​ដាន់​បាន​យក​រូប​ព្រះ​មក​តម្កល់​សម្រាប់​ថ្វាយ‌បង្គំ ហើយ​តែង‌តាំង​លោក​យ៉ូណា‌ថាន ជា​កូន​លោក​គែរ‌សូម ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ម៉ូសា ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។ ពូជ‌ពង្ស​របស់​លោក​យ៉ូណា‌ថាន បាន​បន្ត​តំណែង​អ្នក​ដឹក​នាំ រហូត​ដល់​ជំនាន់​ដែល​ប្រជា‌ជន​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម