ពួកចៅហ្វាយ 1:1 - អាល់គីតាប ក្រោយពេលយ៉ូស្វេស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលសួរអុលឡោះតាអាឡាថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»?។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលលោកយ៉ូស្វេទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯគ្រាក្រោយដែលលោកយ៉ូស្វេបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលគេទូលសួរព្រះយេហូវ៉ាថា ក្នុងពួកយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ |
ចូរដាក់យូរីម និងធូមីមទៅក្នុងប្រដាប់ពាក់លើទ្រូងសម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងហារូនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាអុលឡោះតាអាឡា ហារូនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រអែលជាប់នឹងដើមទ្រូងជានិច្ច។
យ៉ូស្វេត្រូវឈរនៅមុខអ៊ីមុាំអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរយូរីម ដើម្បីដឹងពីការសម្រេចរបស់អុលឡោះតាអាឡា។ បន្ទាប់មក យ៉ូស្វេ និងសហគមន៍អ៊ីស្រអែលទាំងមូល ចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។
រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្តេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។
ដូច្នេះ យើងក៏នឹងមិនបណ្តេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស្វេទុកឲ្យនៅសល់ ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។
យ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ ក្នុងអាយុមួយរយដប់ឆ្នាំ។
គេបានបញ្ចុះសពរបស់គាត់នៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់គាត់ នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។
ពេលនោះ ជនជាតិអ៊ីស្រអែល នាំគ្នាឡើងទៅបេតអែលទូរអាសួរអុលឡោះថា៖ «ក្នុងចំណោមពួកយើង តើកុលសម្ព័ន្ធណាត្រូវចេញទៅវាយពួកពុនយ៉ាមីនមុនគេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «កុលសម្ព័ន្ធយូដាត្រូវចេញទៅមុនគេ»។
បន្ទាប់មក ប្រជាជនអ៊ីស្រអែលក៏ចេញទៅយំសោកនៅចំពោះអុលឡោះតាអាឡារហូតដល់ល្ងាច ដោយទូរអាសួរទ្រង់ថា៖ «តើយើងខ្ញុំត្រូវប្រយុទ្ធនឹងពួកពុនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀតឬទេ?»។ អុលឡោះតាអាឡាឆ្លើយថា៖ «ចូរឡើងទៅវាយពួកគេចុះ!»។
ជនជាតិអ៊ីស្រអែលទូរអាសួរអុលឡោះតាអាឡា ដ្បិតគ្រានោះ ហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះស្ថិតនៅបេតអែល
ហើយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ និងជាចៅរបស់ហារូន ជាអ្នកបម្រើទ្រង់នៅទីនោះ។ ជនជាតិអ៊ីស្រអែលទូរអាសួរអុលឡោះតាអាឡាថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកពុនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ អុលឡោះតាអាឡាឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។
គេក៏ចូលទៅសួរអុលឡោះតាអាឡាទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «នុះន៎! គេកំពុងពួននៅក្បែរឥវ៉ាន់»។