Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 2:9 - អាល់គីតាប

9 គេ​បាន​បញ្ចុះ​សព​របស់​គាត់​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គាត់ នៅ​ធីមណាត-ហេរេស ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម ខាង​ជើង​ភ្នំ​អាកាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គេ​បាន​បញ្ចុះ​សព​លោក​នៅ​ព្រំ​ដី ដែល​ជា​មត៌ក​របស់​លោក នៅ​ធីមណាត-ហេរេស ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ខាង​ជើង​ភ្នំ​កាអាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គេ​បាន​បញ្ចុះ​សព​របស់​លោក​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​លោក នៅ​ធីមណាត-‌ហេរេស ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​អាកាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​គេ​បញ្ចុះ​សព​លោក​ត្រង់​ព្រំ​ដី ជា​មរដក​របស់​លោក​នៅ​ធីម៉្នាត-ហេរេស ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នា​ខាង​ជើង​ភ្នំ​កាអាស​ទៅ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 2:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ជន‌ជាតិ​អ៊ីស្រ‌អែល​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ តាម​ព្រំ​ប្រទល់​របស់​គេ​នីមួយៗ​រួច​ហើយ គេ​ក៏​ចែក​ទឹក​ដី​មួយ​ចំណែក​ជូន​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ទុក​ជា​មត៌ក​ដែរ។


ពួក​គេ​បាន​ជូន​ក្រុង​ធីម៉្នាត-សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រា‌អ៊ីម តាម​សំណូម​ពរ​របស់​លោក ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។ លោក​បាន​សង់​ទី‌ក្រុង​ឡើង​វិញ រួច​តាំង​ទី​លំ‌នៅ នៅ​ទី​នោះ។


ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ​មក យ៉ូស្វេ​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​បាន​ស្លាប់​ក្នុង​អាយុ​មួយ​រយ​ដប់​ឆ្នាំ។


គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​របស់​គាត់​នៅ​ធីម្នាត-សេរ៉ា ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម​ខាង​ជើង​ភ្នំ​កាអាស។


ក្រោយ​ពេល​យ៉ូស្វេ​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​សួរអុលឡោះ‌តាអាឡា​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?។


យ៉ូស្វេ​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​បាន​ស្លាប់ ក្នុង​អាយុ​មួយ​រយ​ដប់​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម