១ ពង្សាវតារក្សត្រ 22:5 - អាល់គីតាប5 ស្តេចយ៉ូសាផាតជម្រាបទៀតថា៖ «សូមស្តេចទូរអាសុំពីអុលឡោះតាអាឡាសិន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ប៉ុន្តែ យេហូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា៖ «សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះបាទយ៉ូសាផាតទូលទៀតថា៖ «សូមព្រះករុណាទូលសួរព្រះអម្ចាស់សិន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន សូមមើលជំពូក |
ស្តេចសួរទៅស្តេចយ៉ូសាផាតថា៖ «តើស្តេចមានបំណងចេញទៅច្បាំង យកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយខ្ញុំឬទេ?»។ ស្តេចយ៉ូសាផាតឆ្លើយទៅកាន់ស្តេចស្រុកអ៊ីស្រអែលវិញថា៖ «ខ្ញុំក៏ដូចស្តេចដែរ ប្រជារាស្ត្ររបស់ខ្ញុំក៏ដូចជាប្រជារាស្ត្ររបស់ស្តេច ហើយទ័ពសេះរបស់ខ្ញុំក៏ដូចជាទ័ពសេះរបស់ស្តេចដែរ!»។