ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 4:7 - អាល់គីតាប

ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះ ហើយ​ស​ជាង​សំឡី​ទៅ​ទៀត ពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្ម ហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវ‌មរកត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​នៅ​ក្នុង​ទី​ក្រុង គេ​បរិសុទ្ធ​ជាង​ហិមៈ ស​ស្អាត​ជាង​ទឹក​ដោះ​គោ សម្បុរ​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ហើយ​រាង​កាយ​របស់​គេ​ភ្លឺ​ដូច​ជា​ត្បូង​កណ្តៀង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះ ហើយ​ស​ជាង​សំឡី​ទៅ​ទៀត ពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្ម ហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវ‌មរកត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ នៅ​ក្នុង​ទី​ក្រុង គេ​បរិសុទ្ធ​ជាង​ហិមៈ គេ​ស​ស្អាត​ជាង​ទឹក​ដោះ​គោ សម្បុរ​គេ​ឡើង​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ហើយ​រាង​កាយ​គេ​ក៏​ភ្លឺ​ដូច​ជា​ត្បូង‌កណ្តៀង

សូមមើលជំពូក



បរិទេវ 4:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយ កែវ‌មរកត ពេជ្រ ឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។


ផ្កា​ថ្ម និង​គជ់ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បាន ហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មាន កែវ‌មុក្ដា​ទៅ​ទៀត។


សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង​ប្រៀប​ដូច​ជា កូន​ឈើ ដែល​ដុះ​ឡើង​យ៉ាង​ស្រស់​បំព្រង សូម​ឲ្យ​កូន​ស្រីៗ​របស់​យើង​មាន​រូប​ឆោម​ស្អាត ដូច​រូប​ទេព‌អប្សរ​ដ៏​ល្អ​ប្រណីត។


សូម​ជម្រះ​ខ្ញុំ ដោយ​ស្លឹក​ហ៊ីសុប នោះ​ខ្ញុំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សំអាត​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត​ ។


ពួក​គាត់​បាន​ឃើញ​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ នៅ​ក្រោម​ជើង​ទ្រង់ មាន​ដូច​ជា​ត្បូង​កណ្តៀង​សុទ្ធ​ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។


ម្ចាស់​ជីវិត​របស់​ខ្ញុំ មាន​សម្បុរ ស និង​ស្បែក​ភ្លឺ​រលោង ទោះ​បី​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស មួយ​ម៉ឺន​នាក់​ក្ដី ក៏​ឃើញ​ប្លែក​ពី​គេ​ដែរ។


ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរ ធ្វើ​ពី​ថ្ម​កែវ​ពណ៌​ស ដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ។ គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់ ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។


លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​អាហារ​របស់​ស្ដេច​ទៅ​ទៀត។


កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម នៅ​ចំពោះ​អុលឡោះ‌ជាអម្ចាស់ មិន​ពិសា​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​រស‌អុលឡោះ​ដ៏‌វិសុទ្ធ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។


ព្រោះ​នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​បង្កើត​កូន​ប្រុស​មួយ។ មិន​ត្រូវ​កោរ ឬ​កាត់​សក់​វា​ឡើយ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ជូន​អុលឡោះតាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ​មក ទុក​ជា​អ្នក​ណា‌សារីត​មួយ​នាក់។ កូន​នោះ​នឹង​ចាប់​ផ្តើម​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន»។


គាត់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ គាត់​ហាម​ខ្ញុំ​មិន​ឲ្យ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​ហាឡាល់​ដែរ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ជូន​អុលឡោះ​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ ទុក​ជា​អ្នក​ណា​សារីត​មួយ​គត់​រហូត​អស់​មួយ​ជីវិត»។


ហើយ​រៀប​រាប់​អាថ៌‌កំបាំង​របស់​គាត់​ប្រាប់​នាង​ថា៖ «សក់​បង​មិន​ត្រូវ​កាត់ ឬ​កោរ​ឡើយ ដ្បិត​អុលឡោះ​បាន​ជ្រើស​រើស​បង ទុក​ជា​ពួក​ណា‌សា‌រីត តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម៉្លេះ។ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​បាត់​បង់ ហើយ​ខ្លួន​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។


លោក​អ៊ីសាយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​តែង​តាំង​គេ​ចុះ!»។