Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:15 - អាល់គីតាប

15 កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម នៅ​ចំពោះ​អុលឡោះ‌ជាអម្ចាស់ មិន​ពិសា​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​រស‌អុលឡោះ​ដ៏‌វិសុទ្ធ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដ្បិត​កូននោះ​នឹង​បាន​ធំឧត្ដម​នៅចំពោះ​ព្រះអម្ចាស់​។ កូននោះ​នឹង​មិន​ផឹក​ស្រាទំពាំងបាយជូរ និង​គ្រឿងស្រវឹង​សោះឡើយ ហើយ​នឹង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពី​នៅក្នុង​ផ្ទៃ​ម្ដាយ​មក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដ្បិត​កូន​នោះ​នឹង​ត្រលប់ជា​មនុស្ស​ដ៏​អស្ចារ្យ​នៅ​ចំពោះ​ព្រះអម្ចាស់​ ​កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ និង​គ្រឿង​ស្រវឹង​ឡើយ​ ហើយ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​កូន​នោះ​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់។ កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ទេ កូន​នោះ​នឹង​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​ពី​ផ្ទៃ​ម្តាយ​មក ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក

សូមមើលជំពូក ចម្លង




លូកា 1:15
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។


ប៉ុន្តែ ឪពុក​គាត់​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា ម៉ាណា‌សេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជ‌ពង្ស​របស់​អេប្រា‌អ៊ីម​នឹង​ទៅ​បាន​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ»។


យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ល្បី​ល្បាញ ដូច​វរជន​ទាំង‌ឡាយ​នៅ​លើ​ផែនដី​ដែរ។


ទ្រង់​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរី‌រុង‌រឿង ហើយ​ទ្រង់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ គ្រប់​អំណាច ស្ថិត​នៅ​ក្នុង​ដៃ​របស់​ទ្រង់ ហើយ​ដោយ‌សារ​អំណាច​របស់​ទ្រង់ ទ្រង់​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក ហើយ​ទ្រង់​បាន​ផ្ញើ​ខ្ញុំ ទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។


«យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ យើង​ក៏​បាន​ញែក​អ្នក​ទុក​សម្រាប់​យើង តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។ យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ណាពី សម្រាប់​ប្រជា‌ជាតិ​នានា»។


ប៉ុន្តែ អ្នក​ទាំង​នោះ​តប​ថា៖ «ពួក​យើង​មិន​ទទួល​ទាន​ស្រា​ទេ ដ្បិត​លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​រេកាប និង​ជា​បុព្វបុរស​របស់​យើង​បាន​ហាម‌ប្រាម​យើង​ថា “អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​ផឹក​ស្រា​ជា​ដាច់​ខាត។


«មុន​ពេល​ចូល​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា អ្នក និង​កូន​របស់​អ្នក​មិន​ត្រូវ​ផឹក​ស្រា​ទំពំាង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​ហ៊ូកុំ​សម្រាប់​អ្នក​រាល់​គ្នា​គ្រប់​ដំណត​រៀង​ទៅ ឥត​ប្រែ​ប្រួល​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ​ពួក​គេ ពួក​គេ​បំផ្លាញ និង​កិន​កំទេច​ខ្មាំង​សត្រូវ​ដែល ប្រើ​ដង្ហក់​បាញ់​គ្រាប់​គ្រួស​មក​លើ​ពួក​គេ។ ពួក​គេ​បង្ហូរ​ឈាម​សត្រូវ​ឲ្យ​ហូរ ដូច​ស្រា​ទំពាំង‌បាយ​ជូរ ឬ​ដូច​ឈាម​សត្វ​ដែល​គេ​សម្លាប់​ធ្វើ​គូរបាន ហូរ​ពេញ​ចាន នៅ​ជ្រុង​អាសនៈ។


កូន​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ដ​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​យ៉ះយ៉ា​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​នគរ​របស់​អុលឡោះ អ្នក​នោះ​ប្រសើរ​លើស​យ៉ះយ៉ា​ទៅ​ទៀត។


យ៉ាង​ណា​មិញ យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​មក គាត់​តម​អាហារ គាត់​តម​សុរា តែ​អ្នក​រាល់​គ្នា​ថា គាត់​មាន​អ៊ីព្លេស​ចូល។


យ៉ះយ៉ា​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក‌រាយ​នឹង​ពន្លឺ​នោះ មួយ​ស្របក់​ដែរ។


អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា តាម​រស‌អុលឡោះ​ប្រោស​ប្រទាន​ឲ្យ។


ក៏​ប៉ុន្ដែ អុលឡោះ​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​សេចក្តី​ប្រណី‌សន្តោស​របស់​ទ្រង់។


កុំ​ស្រវឹង​ស្រា​ព្រោះ​ស្រា​បណ្ដាល​ឲ្យ​ថោក‌ទាប ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្តើម​ពង្រឹង​អំណាច​របស់​អ្នក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសា​កាល​ពី​មុន​ដែរ។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ពង្រឹង​អំណាច​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​គាត់ ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​ម៉ូសា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម