Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​នៅ​ក្នុង​ទី​ក្រុង គេ​បរិសុទ្ធ​ជាង​ហិមៈ ស​ស្អាត​ជាង​ទឹក​ដោះ​គោ សម្បុរ​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ហើយ​រាង​កាយ​របស់​គេ​ភ្លឺ​ដូច​ជា​ត្បូង​កណ្តៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះ ហើយ​ស​ជាង​សំឡី​ទៅ​ទៀត ពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្ម ហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវ‌មរកត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ នៅ​ក្នុង​ទី​ក្រុង គេ​បរិសុទ្ធ​ជាង​ហិមៈ គេ​ស​ស្អាត​ជាង​ទឹក​ដោះ​គោ សម្បុរ​គេ​ឡើង​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ហើយ​រាង​កាយ​គេ​ក៏​ភ្លឺ​ដូច​ជា​ត្បូង‌កណ្តៀង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះ ហើយ​ស​ជាង​សំឡី​ទៅ​ទៀត ពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្ម ហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវ‌មរកត។

សូមមើលជំពូក ចម្លង




បរិទេវ 4:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​អាច​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង​កណ្តៀង​មក​រាប់​តម្លៃ​នៃ​ប្រាជ្ញា​បានឡើយ។


មិន​បាច់​និយាយ​ដល់​ផ្កា​ថ្ម ឬ​ពី​កែវ‌មុក្តា​ទេ ដ្បិត​ប្រាជ្ញា​មាន​តម្លៃ​ច្រើន លើស​ជាង​ត្បូង​ទទឹម​ទៅ​ទៀត។


៙ សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង បាន​ដូច​ជា​រុក្ខជាតិ ដុះ​លូតលាស់​ពេញ​កម្លាំង ក្នុង​វ័យ​នៅ​ក្មេង​របស់​គេ ហើយ​កូន​ស្រីៗ​របស់​យើង បាន​ដូច​ជា​ថ្ម​សីមា ដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ‌រាជ​វាំង។


សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។


ហើយ​គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ នៅ​ក្រោម​ព្រះ‌បាទ​ព្រះ‌អង្គ មាន​ដូច​ជា​កម្រាល​ធ្វើ​ពី​ត្បូង​កណ្តៀង ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។


៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហម ទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​មួយ​ម៉ឺន​នាក់


ព្រះ‌បាទ​របស់​ព្រះ‌អង្គ​ដូច​ជា​សសរ​ថ្ម​កែវ តម្កល់​នៅ​លើ​ជើង​មាស​នព្វ‌គុណ ឯ​ភាព​ទ្រង់​មាន​លម្អ​ដូច​ជា​ភ្នំ​ល្បាណូន វិសេស​ដូច​ជា​ដើម​តា‌ត្រៅ


លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ មុខ​របស់​គេ​ស្រស់​ល្អ​ជាង ហើយ​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន ដែល​បរិ‌ភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត។


ដ្បិត​កូន​នោះ​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់។ កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ទេ កូន​នោះ​នឹង​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​ពី​ផ្ទៃ​ម្តាយ​មក ។


ដ្បិត​មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ មិន​ត្រូវ​យក​កាំបិត​កោរ​សក់​វា​ឡើយ ព្រោះ​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ផ្ទៃ​ម្តាយ ហើយ​កូន​នោះ​នឹង​ចាប់​ផ្ដើម​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។


តែ​លោក​ប្រាប់​ខ្ញុំ​ថា "មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ដូច្នេះ កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ ដ្បិត​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​ស្លាប់"»។


គាត់​ក៏​បញ្ចេញ​ប្រាប់​អស់​ពី​ក្នុង​ចិត្ត​ដល់​នាង​ថា៖ «មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​បង​ឡើយ ដ្បិត​បង​ជា​ពួក​ណាសារីត ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក​ម៉្លេះ ។ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​ថយ​ចេញ​ពី​បង​ទៅ ហើយ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត»។


គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ គឺ​អ្នក​នេះ​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម