ស្តេចរេហូបោមបានឲ្យគេធ្វើខែល ពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។
បទចម្រៀងសាឡូម៉ូន 3:7 - អាល់គីតាប នេះជាគ្រែស្នែងរបស់ស្តេចស៊ូឡៃម៉ាន ដែលហែហមដោយទាហានដ៏អង់អាច ចំនួនហុកសិបនាក់ គឺជាទាហានដ៏អង់អាចជាងគេ នៃកងទ័ពអ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ន៎ុះន៏ គឺជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន មានមនុស្សស្ទាត់ជំនួញ ក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែលហុកសិបនាក់ហែហម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន ដែលហែហមដោយទាហានដ៏អង់អាច ចំនួនហុកសិបនាក់ គឺជាទាហានដ៏អង់អាចជាងគេ នៃកងទ័ពអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នុ៎ះន៍ គឺជាព្រះវសែងរបស់សាឡូម៉ូន មានមនុស្សស្ទាត់ជំនួញក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែល៦០នាក់ហែហមទ្រង់ |
ស្តេចរេហូបោមបានឲ្យគេធ្វើខែល ពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហានដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។
រីឯកូនចៅអ៊ីស្រអែលវិញ ស្តេចស៊ូឡៃម៉ានពុំបានបង្ខំពួកគេឲ្យធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន ជាអ្នករាជការ ជាមេដឹកនាំ ជាមេបញ្ជាការ មេកងពលរទេះចំបាំង និងជាមេកងពលសេះ។
អេលីយ៉ាសាក់ទូរអាថា៖ «អុលឡោះតាអាឡា! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ អុលឡោះតាអាឡាបើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញនៅលើភ្នំមានសុទ្ធតែទ័ពសេះ និងរទេះចំបាំងជាភ្លើង ជុំវិញអេលីយ៉ាសាក់។
ហេតុនេះ ខ្ញុំក៏ដាក់ប្រជាជនតាមអំបូររបស់ពួកគេ ឲ្យឈរយាមនៅពីក្រោយកំពែង ទាំងកាន់ដាវ កាន់លំពែង និងធ្នូ។
ម្ចាស់ចិត្តអូនអើយ បងក៏ស្អាត គួរឲ្យស្រឡាញ់ដែរ! ស្លឹកឈើដ៏ខៀវខ្ចីនេះជាគ្រែរបស់យើង។
តើនរណាឡើងពីវាលរហោស្ថាន ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?
អ្នកទាំងនោះប្រដាប់អាវុធ រៀបចំខ្លួនធ្វើសឹកសង្គ្រាម។ ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង ភាពអាសន្ន នៅពេលយប់។
ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!
ក្នុងមួយជីវិត ស្តេចសូលធ្វើសង្គ្រាមយ៉ាងសាហាវជាមួយនឹងពួកភីលីស្ទីន។ ហេតុនេះហើយ បានជាស្តេចសូលតែងតែសង្កេតរកមើលជនណាដែលមានកម្លាំងខ្លាំងក្លា និងទឹកចិត្តអង់អាច ដើម្បីយកមកធ្វើជាពលទ័ពរបស់គាត់។
ទតឆ្លើយតបថា៖ «ខ្ញុំជាអ្នកបម្រើរបស់ស្តេចស្រាប់ហើយ ដូច្នេះ ស្តេចជ្រាបថា ខ្ញុំអាចបំពេញមុខងារណាមួយបាន»។ ស្តេចអគីសនិយាយតបថា៖ «ល្អហើយ! យើងនឹងតែងតាំងលោកជាអង្គរក្សរបស់យើងរហូតតទៅ»។
ស្តេចនឹងយកខ្ញុំបម្រើប្រុសស្រី និងពួកយុវជន របស់អ្នករាល់គ្នា គឺអ្នកដែលមានកម្លាំងកំហែងជាងគេ ព្រមទាំងយកសត្វលារបស់អ្នករាល់គ្នា ឲ្យទៅធ្វើការងាររបស់ខ្លួន។