តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំសក្ការៈ ពីកន្លែងមួយទៅកន្លែងមួយ។
និក្ខមនំ 40:2 - អាល់គីតាប «នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងជំរំសក្ការៈ និងជំរំជួប អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងរោងឧបោសថនៃត្រសាលជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃ១កើតខែដំបូង នោះត្រូវដំឡើងរោងឧបោសថផងត្រសាលជំនុំ |
តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំសក្ការៈ ពីកន្លែងមួយទៅកន្លែងមួយ។
នៅខែទីមួយក្នុងឆ្នាំទីមួយ នៃរជ្ជកាលរបស់ស្តេច ស្តេចហេសេគាបើកទ្វារដំណាក់របស់អុលឡោះតាអាឡា ព្រមទាំងជួសជុលឡើងវិញ។
នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រអែលបានទៅដល់វាលរហោស្ថានស៊ីណៃ។
ចូរធ្វើជំរំសក្ការៈ ពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ។ ក្រណាត់ទាំងនោះ ត្រូវប៉ាក់លំអដោយរូបម៉ាឡាអ៊ីកាត់មានស្លាប។
បន្ទាប់មក ត្រូវត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងអំពីរោមពពែ សម្រាប់គ្របពីលើជំរំសក្ការៈ។
ហារូន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងជំរំជួបអុលឡោះតាអាឡា។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងននដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាហ៊ូកុំដែលកូនចៅអ៊ីស្រអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។
ត្រូវយកគ្រឿងក្រអូបមួយចំណែកទៅកិនឲ្យម៉ដ្ត ដើម្បីដាក់ពីមុខហិបដែលមានបន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងជំរំជួបអុលឡោះតាអាឡា ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវចាត់ទុកម្សៅនេះ ជាម្សៅសក្ការៈបំផុត។
គេធ្វើទំពក់លង្ហិនចំនួនហាសិប សម្រាប់ភ្ជាប់ក្រណាត់ជាមួយគ្នាឲ្យទៅជាមួយផ្ទាំង។
ចូរដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅខាងមុខទ្វារជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។
នៅឆ្នាំទីម្ភៃប្រាំ ដែលគេកៀរយើងមកជាឈ្លើយ គឺដប់បួនឆ្នាំក្រោយពេលក្រុងយេរូសាឡឹមរលំ នៅថ្ងៃទីដប់ ក្នុងខែដើមឆ្នាំនោះ អុលឡោះតាអាឡាបានដាក់ដៃលើខ្ញុំ ហើយលើកខ្ញុំទៅ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នៅថ្ងៃទីមួយនៃខែទីមួយ ត្រូវយកគោស្ទាវឈ្មោលមួយល្អឥតខ្ចោះ មកធ្វើគូរបាន ដើម្បីជម្រះទីសក្ការៈឲ្យបានបរិសុទ្ធ។
នៅថ្ងៃទីមួយ ខែពិសាខ នៃឆ្នាំទីពីរ ក្រោយពេលប្រជាជនអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅវាលរហោស្ថានស៊ីណៃ ក្នុងជំរំជួបអុលឡោះតាអាឡាដូចតទៅនេះ៖
នៅថ្ងៃម៉ូសាដំឡើងជំរំសក្ការៈរួចរាល់ហើយ គាត់បានចាក់ប្រេងលើជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងជំរំសក្ការៈ ដើម្បីញែកជាសក្ការៈ ហើយគាត់ក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។
នៅខែទីមួយនៃឆ្នាំទីពីរ ក្រោយពេលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសានៅវាលរហោស្ថានស៊ីណៃ ដូចតទៅនេះ៖
នៅថ្ងៃដែលគេដំឡើងជំរំសក្ការៈ នោះមានពពកមកគ្របបាំងជំរំសក្ការៈ គឺជំរំនៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើងស្ថិតនៅពីលើជំរំសក្ការៈ ចាប់ពីល្ងាចរហូតដល់ព្រឹក។