អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
និក្ខមនំ 4:5 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រអែលនឹងជឿថា អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់គេ គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបបានបង្ហាញឲ្យអ្នកឃើញមែន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «នេះដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃបុព្វបុរសរបស់គេ គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប បានលេចមកឲ្យអ្នកឃើញមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រាអែលនឹងជឿថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប បានបង្ហាញព្រះអង្គឲ្យអ្នកឃើញមែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះគឺដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃពួកឰយុកោ ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់បានលេចមកឯឯង។ |
អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
នៅពេលដែលអ៊ីប្រាំមានអាយុកៅសិបប្រាំបួនឆ្នាំ អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើង ឲ្យបានល្អឥតខ្ចោះទៅ។
អុលឡោះតាអាឡាបានមកឲ្យអ៊ីព្រហ៊ីមឃើញ នៅដើមជ្រៃតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកំដៅហើយ អ៊ីព្រហ៊ីមអង្គុយនៅមាត់ទ្វារជំរំរបស់គាត់
អុលឡោះតាអាឡាបានមកជួបគាត់ ហើយមានបន្ទូលថា៖ «កុំចុះទៅស្រុកអេស៊ីបឡើយ តែត្រូវទៅរស់នៅក្នុងស្រុក ដែលយើងនឹងបង្ហាញប្រាប់អ្នកវិញ។
ពេលនោះ អុលឡោះតាអាឡានៅក្បែរគាត់មានបន្ទូលថា៖ «យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ជីតាអ្នក ហើយក៏ជាម្ចាស់របស់អ៊ីសាហាក់ដែរ។ យើងនឹងប្រគល់ទឹកដី ដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
រួចគាត់ឲ្យពរយូសុះថា៖ «សូមអុលឡោះដែលអ៊ីព្រហ៊ីម និងអ៊ីសាហាក់ធ្លាប់គោរពបម្រើ សូមអុលឡោះដែលថែរក្សាពុក តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃនេះ
យ៉ាកកូប និយាយទៅយូសុះថា៖ «អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតដែលមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណានបានប្រទានពរពុក។
លុះដល់ពេលធ្វើគូរបានវេលាល្ងាច អេលីយ៉េសចូលមកជិតអាសនៈ ហើយទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ទ្រង់ពិតជាម្ចាស់នៃជនជាតិអ៊ីស្រអែល ហើយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។ សូមឲ្យពួកគេឃើញថា ខ្ញុំធ្វើការទាំងនេះ តាមបញ្ជារបស់ទ្រង់។
ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរស្តេចយ៉ូសាផាតក្រោកឈរឡើង ហើយនិយាយថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្តាប់យើង! ចូរទុកចិត្តទាំងស្រុងលើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើណាពីរបស់ទ្រង់ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ ម៉ូសាក៏រៀបរាប់ចម្លើយរបស់ប្រជាជន ជម្រាបអុលឡោះតាអាឡា។
អុលឡោះមានបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅនេះ អុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសអ្នករាល់គ្នា គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើង អស់កល្បជាអង្វែងតរៀងទៅ។
ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រអែល ប្រាប់ថា “អុលឡោះតាអាឡាជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប បានបង្ហាញឲ្យខ្ញុំឃើញ។ អុលឡោះមានបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។
ពួកគេនឹងស្តាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្តេចស្រុកអេស៊ីប ជាមួយចាស់ទុំជនជាតិអ៊ីស្រអែល ហើយប្រាប់ថា “អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិហេប្រឺ បានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ”។
អុលឡោះតាអាឡាឃើញម៉ូសាឆៀងចូលមកជិតដូច្នេះ ទ្រង់ហៅម៉ូសាពីក្នុងគុម្ពោតថា៖ «ម៉ូសាអើយ! ម៉ូសា!»។ ម៉ូសាឆ្លើយថា៖ «បាទ»។
យើងជាអុលឡោះដែលឪពុកអ្នកតែងគោរពបម្រើ គឺជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប»។ ម៉ូសាខ្ទប់មុខ ព្រោះមិនហ៊ានមើលអុលឡោះ។
ម៉ូសាឆ្លើយថា៖ «ប្រហែលជាជនជាតិអ៊ីស្រអែលមិនជឿ ហើយមិនស្តាប់សំដីខ្ញុំទេ។ ពួកគេនឹងពោលមកខ្ញុំថា “អុលឡោះតាអាឡាមិនបានបង្ហាញឲ្យអ្នកឃើញទ្រង់ឡើយ”»។
ប្រជាជននាំគ្នាជឿ ហើយយល់ថា អុលឡោះតាអាឡាបានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល ហើយទ្រង់មកសង្គ្រោះពួកគេ។ ពួកគេក៏អោនកាយ ក្រាបថ្វាយបង្គំទ្រង់។
អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ ម៉ូសាលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់គាត់។
ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។
ពួកគេពោលថា អុលឡោះតាអាឡាបានសំដែង ឲ្យខ្ញុំឃើញពីចម្ងាយ។ ទ្រង់មានបន្ទូលមកខ្ញុំថា “យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។
បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ដ ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះយើងនាំគ្នាទៅផ្ទះគាត់»។
ចំពោះខ្ញុំ ខ្ញុំដឹងថា ទ្រង់ស្តាប់ខ្ញុំជានិច្ច ប៉ុន្ដែ ខ្ញុំសុំទ្រង់ដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញខ្ញុំជឿថា ទ្រង់ពិតជាបានចាត់ខ្ញុំឲ្យមកមែន»។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់យ៉ះយ៉ាទៅទៀត។ អុលឡោះជាបិតាប្រទានឲ្យខ្ញុំបង្ហើយកិច្ចការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។
លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបងប្អូន និងជាឪពុក សូមជ្រាប! កាលអ៊ីព្រហ៊ីមជាបុព្វបុរសរបស់យើង រស់នៅឯស្រុកមេសូប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកហារ៉ាន អុលឡោះប្រកបដោយសិរីរុងរឿង បានមកបង្ហាញឲ្យគាត់ឃើញ
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។