ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 28:3 - អាល់គីតាប

ត្រូវ​ប្រាប់​ពួក​សិប្បករ​ទាំង​អស់​ថា យើង​នឹង​ផ្តល់​ប្រាជ្ញា‌ញាណ ឲ្យ​ពួក​គេ​អាច​ធ្វើ​សម្លៀក​បំពាក់​សក្ការៈ​សម្រាប់​ហារូន ដើម្បី​ញែក​គាត់​ឲ្យ​បាន​បរិសុទ្ធ និង​ឲ្យ​គាត់​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ប្រាប់​អស់​អ្នក​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​យើង​បាន​បំពេញ​ដោយវិញ្ញាណ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ឲ្យ​គេ​ធ្វើ​សម្លៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​គាត់​ជា​បរិសុទ្ធ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ប្រាប់​ពួក​សិប្បករ​ទាំង​អស់​ថា យើង​នឹង​ផ្ដល់​ព្រះ‌ប្រាជ្ញា‌ញាណ​ឲ្យ​ពួក​គេ អាច​ធ្វើ​សម្លៀក‌បំពាក់​សក្ការៈ​សម្រាប់​អើរ៉ុន ដើម្បី​ញែក​គាត់​ឲ្យ​បាន​វិសុទ្ធ និង​ឲ្យ​គាត់​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​អញ​បាន​បំពេញ​ដោយ​ដំរិះ​សព្វ​គ្រប់ ឲ្យ​គេ​ធ្វើ​សំលៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​លោក​ចេញ​ជា​បរិសុទ្ធ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

សូមមើលជំពូក



និក្ខមនំ 28:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី ហើយ​បិតា​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម ជា​ជាង​លង្ហិន​ម្នាក់​ដ៏​ចំណាន​ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ទទួល​ធ្វើ​កិច្ចការ​ទាំង​អស់​ជូន​ស្តេច។


ត្រូវ​ឲ្យ​ពួក​ជាង​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មក​ធ្វើ​កិច្ចការ​ទាំង​អស់​ដែល អុលឡោះ‌តាអាឡាបង្គាប់​ឲ្យ​ធ្វើ


ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ប៉ិន​ប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​បាន​ត្បាញ​មក​ឲ្យ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស​ឯក​សុទ្ធ។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​លោក​បេតសា‌លាល ជា​កូន​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា


អុលឡោះ​ប្រទាន​ឲ្យ​គាត់​ពោរ​ពេញ​ដោយ​រស​អុលឡោះ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ


ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​ប៉ិន​ប្រសប់​បំពេញ​មុខ​ការ​គ្រប់​យ៉ាង ដូច​ជា​ជាង​ចម្លាក់ វិចិត្រ‌ករ អ្នក​ប៉ាក់ អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ទេស​ឯក​សុទ្ធ។ ពួក​គេ​សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនាញ ដែល​ចេះ​ធ្វើ​ការ​ងារ​គ្រប់​បែប​យ៉ាង និង​ចេះ​លើក​គម្រោង»។


លោក​បេតសា‌លាល លោក​អូហី‌លីអាប់ ព្រម​ទាំង​សិប្ប‌ករ​ឯ​ទៀតៗ ដែលអុលឡោះ‌តាអាឡា​ប្រទាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​ទី​សក្ការៈ​នាំ​គ្នា​ធ្វើ​ការ​ងារ ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់។


ម៉ូសា​បាន​អញ្ជើញ​លោក​បេតសា‌លាល លោក​អូហូ‌លីអាប់ និង​អ្នក​ជំនាញ​ទាំង​អស់​ដែលអុលឡោះ‌តាអាឡា​ប្រទាន​តំរិះ​ប្រាជ្ញា និង​ការ​ប៉ិន​ប្រសប់​បំពេញ​ការ​ងារ​ឲ្យ​ចាប់​ផ្តើម​ធ្វើ​ការ។


មាន​តែអុលឡោះ‌តាអាឡា​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ទ្រង់​ទាំង​អស់។


រស​របស់អុលឡោះ‌តាអាឡា នឹង​សណ្ឋិត​នៅ​បុត្រា​នោះ គឺ​ជា​រស​ដែល​ផ្ដល់​ប្រាជ្ញា ឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ រស​ដែល​ផ្ដល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច រស​ដែល​បំភ្លឺ​ឲ្យ​ស្គាល់ និង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា


សូម​ឲ្យ​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង គឺ​អុលឡោះ​ជា​បិតា​ប្រកប​ដោយ​សិរី‌រុង‌រឿង ប្រទាន​រស​របស់​ទ្រង់ ឲ្យ​បង​ប្អូន​មាន​ប្រាជ្ញា និង​សំដែង​ឲ្យ​បង​ប្អូន​ស្គាល់​ទ្រង់​ច្បាស់។


យ៉ូស្វេ ជា​កូន​របស់​លោក​នូន ពោរ​ពេញ​ដោយ​ប្រាជ្ញា‌ញាណ ដ្បិត​ម៉ូសា​បាន​ដាក់​ដៃ​លើ​គាត់។ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ស្តាប់​បង្គាប់​យ៉ូស្វេ ដោយ​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។