Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 35:31 - អាល់គីតាប

31 អុលឡោះ​ប្រទាន​ឲ្យ​គាត់​ពោរ​ពេញ​ដោយ​រស​អុលឡោះ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គាត់​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ ពេញ​ដោយ​គំនិត​វាង‌វៃ មាន​យោបល់ និង​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គាត់​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ហើយ​ទ្រង់​បាន​ឲ្យ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ មក​សណ្ឋិត​លើ​គាត់​ពោរ‌ពេញ ឲ្យ​គាត់​មាន​គំនិត​វាង‌វៃ មាន​យោបល់ ហើយ​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ

សូមមើលជំពូក ចម្លង




និក្ខមនំ 35:31
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី ហើយ​បិតា​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម ជា​ជាង​លង្ហិន​ម្នាក់​ដ៏​ចំណាន​ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ទទួល​ធ្វើ​កិច្ចការ​ទាំង​អស់​ជូន​ស្តេច។


ជា​កូន​របស់​ស្ត្រី​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ គាត់​ស្ទាត់​ជំនាញ​ក្នុង​ការ​សិត​មាស​ប្រាក់ លង្ហិន ដែក ឆ្លាក់​ថ្ម ឈើ ជ្រលក់​ក្រណាត់ ពណ៌​ក្រហម ខៀវ ស្វាយ និង​ក្រណាត់​ទេស‌ឯក​ម៉ដ្ត ព្រម​ទាំង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ និង​ចេះ​ផលិត​វត្ថុ​គ្រប់​ប្រភេទ តាម​គម្រោង​ដែល​គេ​ប្រគល់​ឲ្យ។ គាត់​នឹង​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ដ៏​ជំនាញ​របស់​ស្តេច និង​ជាង​ដ៏​ជំនាញ​របស់​ស្តេច​ទត ដែល​ជា​ឪពុក​របស់​ស្តេច។


ត្រូវ​ប្រាប់​ពួក​សិប្បករ​ទាំង​អស់​ថា យើង​នឹង​ផ្តល់​ប្រាជ្ញា‌ញាណ ឲ្យ​ពួក​គេ​អាច​ធ្វើ​សម្លៀក​បំពាក់​សក្ការៈ​សម្រាប់​ហារូន ដើម្បី​ញែក​គាត់​ឲ្យ​បាន​បរិសុទ្ធ និង​ឲ្យ​គាត់​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។


យើង​បាន​ធ្វើ​ឲ្យ​គាត់​ពោរ​ពេញ​ដោយ​រស​របស់​យើង ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​លោក​បេតសា‌លាល ជា​កូន​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា


គឺ​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន


ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​ប៉ិន​ប្រសប់​បំពេញ​មុខ​ការ​គ្រប់​យ៉ាង ដូច​ជា​ជាង​ចម្លាក់ វិចិត្រ‌ករ អ្នក​ប៉ាក់ អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ទេស​ឯក​សុទ្ធ។ ពួក​គេ​សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនាញ ដែល​ចេះ​ធ្វើ​ការ​ងារ​គ្រប់​បែប​យ៉ាង និង​ចេះ​លើក​គម្រោង»។


អុលឡោះ​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ទ្រង់​បង្ហាត់​បង្រៀន​គាត់។


ដ្បិត​តម្រិះ និង​ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​របស់​អុលឡោះ​សុទ្ធ​តែ​លាក់​ទុក​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស​ហ្នឹង​ហើយ។


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម