Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 28:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ត្រូវ​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​អញ​បាន​បំពេញ​ដោយ​ដំរិះ​សព្វ​គ្រប់ ឲ្យ​គេ​ធ្វើ​សំលៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​លោក​ចេញ​ជា​បរិសុទ្ធ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ត្រូវ​ប្រាប់​អស់​អ្នក​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​យើង​បាន​បំពេញ​ដោយវិញ្ញាណ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ឲ្យ​គេ​ធ្វើ​សម្លៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​គាត់​ជា​បរិសុទ្ធ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ត្រូវ​ប្រាប់​ពួក​សិប្បករ​ទាំង​អស់​ថា យើង​នឹង​ផ្ដល់​ព្រះ‌ប្រាជ្ញា‌ញាណ​ឲ្យ​ពួក​គេ អាច​ធ្វើ​សម្លៀក‌បំពាក់​សក្ការៈ​សម្រាប់​អើរ៉ុន ដើម្បី​ញែក​គាត់​ឲ្យ​បាន​វិសុទ្ធ និង​ឲ្យ​គាត់​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ត្រូវ​ប្រាប់​ពួក​សិប្បករ​ទាំង​អស់​ថា យើង​នឹង​ផ្តល់​ប្រាជ្ញា‌ញាណ ឲ្យ​ពួក​គេ​អាច​ធ្វើ​សម្លៀក​បំពាក់​សក្ការៈ​សម្រាប់​ហារូន ដើម្បី​ញែក​គាត់​ឲ្យ​បាន​បរិសុទ្ធ និង​ឲ្យ​គាត់​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។

សូមមើលជំពូក ចម្លង




និក្ខមនំ 28:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ជា​កូន​របស់​ស្រី​មេម៉ាយ​ម្នាក់​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី‌ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ស្តេច​សាឡូម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់


ឯ​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​មក​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ចុះ


អស់​ស្ត្រី​ណា​ដែល​ប៉ិន‌ប្រសប់​នឹង​វេញ​ដោយ​ដៃ ក៏​យក​អំបោះ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នឹង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ


រួច​មក ម៉ូសេ​មាន​ប្រសាសន៍​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា​មក


ហើយ​ទ្រង់​បាន​ឲ្យ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ មក​សណ្ឋិត​លើ​គាត់​ពោរ‌ពេញ ឲ្យ​គាត់​មាន​គំនិត​វាង‌វៃ មាន​យោបល់ ហើយ​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ


ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​២​នោះ​មាន​គំនិត​វាង‌វៃ​ដ៏​ពោរ‌ពេញ សំរាប់​នឹង​ចាត់‌ចែង​អស់​ទាំង​ការ​ខាង​ពួក​ជាង​ចំឡាក់ នឹង​អ្នក​រចនា​ផ្សេងៗ ឲ្យ​បាន​ចេះ​ប៉ាក់ ចេះ​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម នឹង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សំរាប់​នឹង​ធ្វើ​ការ​គ្រប់​យ៉ាង ព្រម​ទាំង​បង្កើត​ការ​ថ្មី​ផង។


ដូច្នេះ បេតសា‌លាល នឹង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ហើយ​នឹង​យោបល់​ឲ្យ​ចេះ​ធ្វើ​ការ​គ្រប់​មុខ គេ​នឹង​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក


ម៉ូសេ​ក៏​ហៅ​បេតសា‌លាល​នឹង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ឲ្យ​មក គឺ​ជា​អស់​អ្នក​ណា ដែល​មាន​ចិត្ត​បណ្តាល​ឡើង ឲ្យ​មក​ធ្វើ​ការ​នោះ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះនឹង​យោបល់ នោះ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ទ្រង់​មក


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញានឹង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ នឹង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង នឹង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា


ដើម្បី​នឹង​សូម​ឲ្យ​ព្រះ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរ‌បិតា​ដ៏​មាន​សិរី‌ល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់


ឯ​យ៉ូស្វេ ជា​កូន​នុន លោក​មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា ពី​ព្រោះ​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ស្តាប់​តាម ព្រម​ទាំង​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ


គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរ‌បិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែ‌ប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម