Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 28:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ត្រូវ​ប្រាប់​អស់​អ្នក​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​យើង​បាន​បំពេញ​ដោយវិញ្ញាណ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ឲ្យ​គេ​ធ្វើ​សម្លៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​គាត់​ជា​បរិសុទ្ធ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ត្រូវ​ប្រាប់​ពួក​សិប្បករ​ទាំង​អស់​ថា យើង​នឹង​ផ្ដល់​ព្រះ‌ប្រាជ្ញា‌ញាណ​ឲ្យ​ពួក​គេ អាច​ធ្វើ​សម្លៀក‌បំពាក់​សក្ការៈ​សម្រាប់​អើរ៉ុន ដើម្បី​ញែក​គាត់​ឲ្យ​បាន​វិសុទ្ធ និង​ឲ្យ​គាត់​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ត្រូវ​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​អញ​បាន​បំពេញ​ដោយ​ដំរិះ​សព្វ​គ្រប់ ឲ្យ​គេ​ធ្វើ​សំលៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​លោក​ចេញ​ជា​បរិសុទ្ធ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ត្រូវ​ប្រាប់​ពួក​សិប្បករ​ទាំង​អស់​ថា យើង​នឹង​ផ្តល់​ប្រាជ្ញា‌ញាណ ឲ្យ​ពួក​គេ​អាច​ធ្វើ​សម្លៀក​បំពាក់​សក្ការៈ​សម្រាប់​ហារូន ដើម្បី​ញែក​គាត់​ឲ្យ​បាន​បរិសុទ្ធ និង​ឲ្យ​គាត់​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។

សូមមើលជំពូក ចម្លង




និក្ខមនំ 28:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ក្នុង​កុល‌សម្ពន័្ធ​ណែប‌ថា‌លី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី​ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ព្រះបាទ​សាឡូម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់។


អ្នក​ដែល​មាន​គំនិត​វាង‌វៃ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​ធ្វើ​អស់​ទាំង​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់


អស់​ទាំង​ស្រ្ដី​ណា​ដែល​ប៉ិន​ប្រសប់​ក្នុង​ការ​វេញ​ដោយ​ដៃ ក៏​យក​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ។


បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ថា៖ «មើល៍! ព្រះ‌យេហូវ៉ា​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា


ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គាត់​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ ពេញ​ដោយ​គំនិត​វាង‌វៃ មាន​យោបល់ និង​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ


ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មាន​គំនិត​វាង‌វៃ​គ្រប់​យ៉ាង សម្រាប់​ចាត់​ចែង​កិច្ច‌ការ​ខាង​ជាង​ចម្លាក់ អ្នក​រចនា អ្នក​ប៉ាក់ អ្នក​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សម្រាប់​ធ្វើ​ការ​គ្រប់​យ៉ាង ព្រម​ទាំង​បង្កើត​គម្រោង​ការ​ថ្មី​ផង»។


បេតសា‌លាល និង​អូហូ‌លីអាប់ ព្រម​ទាំង​អស់​អ្នកចំណាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ និង​ចេះ​ធ្វើ​ការ​គ្រប់​មុខ ត្រូវ​ធ្វើ​អស់​ទាំង​ប្រដាប់ ដែល​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


លោក​ម៉ូសេ​ក៏​ហៅ​បេតសា‌លាល អូហូ‌លីអាប់ និង​អស់​អ្នក​ចំណាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ គឺ​ជា​អ្នក​ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​មក​ធ្វើ​ការ​នោះ។


ដ្បិត​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ​នឹង​យោ‌បល់ នោះ​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​មក


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។


សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ដ៏​មាន​សិរី​ល្អ ប្រទាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា និង​ការ​បើក​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ


ឯ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា​ញាណ ព្រោះ​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាមលោក ដោយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម