និក្ខមនំ 24:13 - អាល់គីតាប ម៉ូសាក៏ឡើងទៅលើភ្នំរបស់អុលឡោះជាមួយយ៉ូស្វេ ជាសហការីរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ក្រោកឡើងទៅជាមួយយ៉ូស្វេ ជាជំនួយការរបស់លោក ហើយលោកម៉ូសេឡើងទៅលើភ្នំរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏ឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយលោកយ៉ូស្វេ ជាសហការីរបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេ នឹងយ៉ូស្វេ ជាអ្នកជំនួយការលោកក៏ក្រោកឡើង ហើយម៉ូសេលោកឡើងទៅលើភ្នំព្រះ |
លោកយេត្រូជាឪពុកក្មេករបស់ម៉ូសា បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ និងភរិយារបស់ម៉ូសា ដើម្បីមកជួបម៉ូសានៅវាលរហោស្ថាន ត្រង់កន្លែងដែលគាត់បោះជំរំ នៅភ្នំរបស់អុលឡោះ។
ម៉ូសាបានឡើងទៅជួបអុលឡោះ។ អុលឡោះតាអាឡាហៅម៉ូសាពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រអែល ជាកូនចៅរបស់យ៉ាកកូបដូចតទៅ:
ម៉ូសាឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់គាត់ និងជាអ៊ីមុាំនៅស្រុកម៉ាឌាន។ ម៉ូសានាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់អុលឡោះ។
ពេលយ៉ូស្វេឮសំឡេងប្រជាជនហ៊ោកញ្ជ្រៀវ គាត់ប្រាប់ទៅកាន់ម៉ូសាថា៖ «មានឮសំឡេងប្រយុទ្ធគ្នានៅក្នុងជំរំ»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក ម៉ូសាវិលត្រឡប់មកជំរំវិញ។ រីឯយុវជន ជាអ្នកបម្រើរបស់គាត់ គឺយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីជំរំទេ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ហារូនថា៖ «ចូរចេញទៅជួបម៉ូសានៅវាលរហោស្ថាន»។ ហារូនក៏ចេញទៅជួបម៉ូសានៅភ្នំរបស់អុលឡោះហើយឱបគាត់។
ពេលនោះ យ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់ម៉ូសា តាំងពីយុវវ័យមកនិយាយថា៖ «លោកម្ចាស់សូមឃាត់អ្នកទាំងពីរទៅ!»។
ក្រោយពីម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ផុតទៅ អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេ ជាកូនរបស់លោកនូន និងជាអ្នកជំនួយការរបស់ម៉ូសាថា៖