Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 1:1 - អាល់គីតាប

1 ក្រោយ​ពី​ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​បាន​ស្លាប់​ផុត​ទៅ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​ម៉ូសា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​ពី​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​អ្នកជំនួយ​របស់​លោក​ម៉ូសេ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ពី​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ម៉ូសេ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ក្រោយ​ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​កូន​នុន ជា​អ្នក​ជំនិត​របស់​លោក​ថា

សូមមើលជំពូក ចម្លង




យ៉ូស្វេ 1:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ត្រូវ​តែង‌តាំង​យេហ៊ូវ ជា​កូន​របស់​នឹមស៊ី ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល រួច​តែង‌តាំង​អេលី‌យ៉ាសាក់ ជា​កូន​របស់​សាផាត​នៅ​អេបិល-មហូឡា ឲ្យ​ធ្វើ​ជា​ណាពី​ជំនួស​អ្នក។


ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ណាពី​ណា​ម្នាក់​ដែល​អាច​ឲ្យ​យើង​ទូរអា​សួរអុលឡោះ‌តាអាឡា​ទេ​ឬ?»។ មេ‌ទ័ព​អ៊ីស្រ‌អែល​ម្នាក់​ជម្រាប​ថា៖ «នៅ​ទី​នេះ មាន​អេលី‌យ៉ាសាក់ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​ណាពី​អេលី‌យ៉េស»។


សហគមន៍​ទាំង​មូល គឺ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ​នាំ​គ្នា​សង់​ជំរំ រួច​ស្នាក់​នៅ​ក្នុង​ជំរំ​នោះ។ តាំង​ពី​ជំនាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​រហូត​មក​ទល់​សព្វ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ដែល​ធ្វើ​បុណ្យ​បែប​នេះ​ទេ។ ពេល​នោះ ប្រជា‌ជន​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។


ម៉ូសា​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​អុលឡោះជា​មួយ​យ៉ូស្វេ ជា​សហ‌ការី​របស់​គាត់។


ពេល​នោះ យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​ម៉ូសា តាំង​ពី​យុវ​វ័យ​មក​និយាយ​ថា៖ «លោក​ម្ចាស់​សូម​ឃាត់​អ្នក​ទាំង​ពីរ​ទៅ!»។


ចំណែក​ឯ​ម៉ូសា ដែល​ជា​អ្នក​បម្រើ​របស់​យើង​វិញ មិន​ដូច្នោះ​ទេ ម៉ូសា​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​របស់​យើង​ទាំង​មូល។


នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​ម៉ូសា​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក។ ម៉ូសា​បាន​ដាក់​ឈ្មោះ​លោក​ហូសេ ជា​កូន​របស់​លោក​នូន​ថា​យ៉ូស្វេ។


កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​នូន។


អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។


បុព្វ‌បុរស​របស់​យើង​បាន​ទទួល​ជំរំ‌សក្ការៈ​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​អុលឡោះ​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ជំរំ‌សក្ការៈ​នេះ​នៅ​គង់​វង្ស​រហូត​ដល់​ជំនាន់​ទត។


ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា អុលឡោះ​បាន​ត្រាស់​ហៅ​ខ្ញុំ ឲ្យ​ធ្វើ​ជា​សាវ័ក និង​ជ្រើស​រើស​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់។


សហ‌ការី​របស់​អ្នក គឺ​យ៉ូស្វេ ជា​កូន​របស់​នូន នឹង​ចូល​ទៅ​ក្នុង​ស្រុក។ ដូច្នេះ ចូរ​ពង្រឹង​កម្លាំង​របស់​គាត់ ព្រោះ​គាត់​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​ទៅ​កាន់​កាប់​ស្រុក ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ។


អុលឡោះ‌តាអាឡា​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា​ហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​ពួក​គេ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នៅ​មុខ​អ្នក ទ្រង់​នឹង​បំផ្លាញ​ប្រជា‌ជាតិ​នា​នា​ចេញ​ពី​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្តើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល។


មុន​ពេល​ស្លាប់ ម៉ូសា ជា​អ្នក​ជំនិត​របស់អុលឡោះ‌តាអាឡា​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ៖


ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​សំដែង​អំណាច គួរ​ឲ្យ​ស្ញែង​ខ្លាច នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ដូច​ម៉ូសា​ដែរ។


ម៉ូសា ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា បាន​ស្លាប់​នៅ​ទី​នោះ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យ៉ូស្វេ ជា​កូន​របស់​លោក​នូន ពោរ​ពេញ​ដោយ​ប្រាជ្ញា‌ញាណ ដ្បិត​ម៉ូសា​បាន​ដាក់​ដៃ​លើ​គាត់។ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ស្តាប់​បង្គាប់​យ៉ូស្វេ ដោយ​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​អុលឡោះ និង​ជា​សាវ័ក​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ អុលឡោះ​ចាត់​ខ្ញុំ​ឲ្យ​នាំ​អស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ទ្រង់។


ខ្ញុំ យ៉ាកកូប ជា​អ្នក​បម្រើ​អុលឡោះ និង​ជា​អ្នក​បម្រើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ ដែល​បែក​ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។


រហូត​ដល់អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សម្រាក​ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​ឲ្យ​ពួក​គេ​កាន់​កាប់​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ​ពួក​គេ។ បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​កាន់​កាប់​ស្រុក ដែល​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ស្រុក​ដែល​ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា បាន​ចែក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។


«ម៉ូសា​ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជា‌ជន​ទាំង​អស់ ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ។


ម៉ូសា ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា និង​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​វាយ​ប្រហារ​ស្តេច​ទាំង​ពីរ​នាក់​នេះ ហើយ​ម៉ូសា​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា ប្រគល់​ទឹក​ដី​នោះ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល​ទុក​ជា​កម្ម‌សិទ្ធិ។


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម