ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ចិត្តមេត្តាករុណារបស់ទ្រង់ ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ក៏ខ្ពស់យ៉ាងនោះដែរ។
និក្ខមនំ 1:20 - អាល់គីតាប អុលឡោះប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរឆ្មបទាំងនោះ ហើយប្រជាជនអ៊ីស្រាអែលមានចំនួនកាន់តែច្រើនឡើង និងមានកម្លាំងកាន់តែខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រាអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរដល់ឆ្មបទាំងនោះ ឯពួកជនជាតិអ៊ីស្រាអែលគេកាន់តែចំរើនជាច្រើនឡើង ត្រឡប់ទៅជាមានកំឡាំងគ្រប់ចំពូក |
ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ចិត្តមេត្តាករុណារបស់ទ្រង់ ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ក៏ខ្ពស់យ៉ាងនោះដែរ។
ទ្រង់ប្រទានអាហារឲ្យអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ ទ្រង់តែងនឹកដល់សម្ពន្ធមេត្រី របស់ទ្រង់ជានិច្ច។
ទ្រង់សម្រេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ស្តាប់ឮសំរែក សូមអង្វររបស់គេ ហើយសង្គ្រោះគេ។
ឱអុលឡោះអើយ ទ្រង់តែងតែស្តាប់ ពាក្យអង្វររបស់ខ្ញុំជានិច្ច ទ្រង់ប្រទានមកខ្ញុំនូវមត៌ក ដែលទ្រង់បម្រុងទុកសម្រាប់អស់អ្នក ដែលគោរពកោតខ្លាចនាមទ្រង់។
ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្តាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។
ឆ្មបទាំងពីរជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ស្ត្រីជាតិហេប្រឺ មិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសំរាលកូនរួចស្រេចទៅហើយ»។
ជនជាតិអ៊ីស្រអែលបង្កើតកូនចៅបន្តពូជពង្ស កើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។
មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។
អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យអុលឡោះតាអាឡាខ្ចី ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
ទោះបីមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់មួយរយដង ហើយមានអាយុយឺនយូរយ៉ាងណាក្តី ក៏ខ្ញុំយល់ឃើញថា មានតែអស់អ្នកកោតខ្លាចអុលឡោះប៉ុណ្ណោះ ដែលបានសេចក្ដីសុខ ព្រោះគេគោរពទ្រង់។
អ្នករាល់គ្នាអាចពោលថា: មនុស្សសុចរិតបានសុខដុមរមនា គេនឹងទទួលផលពីកិច្ចការដែលគេធ្វើ។
អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសិស្សរបស់ខ្ញុំ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
ស្តេចនឹងឆ្លើយតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ”។
ដ្បិតអុលឡោះ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះនាមទ្រង់ ដោយបងប្អូនបានបម្រើប្រជាជនដ៏បរិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។