ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 7:3 - អាល់គីតាប

នាង​អេសធើរ​ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​ស្តេច ប្រសិន​បើ​ខ្ញុំ​ពេញ​ចិត្ត​ស្តេច​មែន ហើយ​ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត នោះ​សូម​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ ព្រម​ទាំង​ទុក​ជីវិត​ឲ្យ​ប្រជា‌ជន​របស់​ខ្ញុំ តាម​សំណូម​ពរ​នេះ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះ​ហឫទ័យ​ព្រះ​ករុណា​មែន ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សំណូម​របស់​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​សាសន៍​របស់​ខ្ញុំ​ម្ចាស់ តាម​បំណង​របស់​ខ្ញុំ​ម្ចាស់​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌នាង​អេសធើរ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ករុណា​មែន ហើយ​ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ទ្រង់​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​ទុក​ជីវិត​ឲ្យ​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ពរ​នេះ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អេសធើរ ជា​អគ្គ‌មហេសី ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សេចក្ដី​សំណូម ព្រម​ទាំង​សាសន៍​ខ្ញុំ​ម្ចាស់​ផង តាម​សេចក្ដី​បំណង​របស់​ខ្ញុំ​ម្ចាស់

សូមមើលជំពូក



នាង​អេសធើរ 7:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មន្ត្រី​ជម្រាប​ថា៖ «ខ្ញុំ​ឮ​គេ​និយាយ​ថា​ស្តេច​អ៊ីស្រ‌អែល សុទ្ធ​តែ​ជា​ស្តេច​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដូច្នេះ​ខ្ញុំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ​ពួរ​មក​ពាក់​ក រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្តេច​អ៊ីស្រ‌អែល នោះ​ប្រហែល​ជា​ស្តេច​នឹង​ទុក​ជីវិត​ស្តេច»។


ស្តេច​ចាត់​មេ​កង​ទី​បី​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់​ទៅ​សា​ជា​ថ្មី។ ពេល​មេ​កង​ទី​បី​នេះ​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ គាត់​លុត​ជង្គង់​មុខ​អេលី‌យ៉េស​រួច​អង្វរ​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះ​អើយ! សូម​អាណិត​មេត្តា ទុក​ជីវិត​ឲ្យ​ខ្ញុំ និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នេះ​ផង។


គាត់​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសាន ស្ដី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ឲ្យ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ជូន​នាង​អេសធើរ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ជូន​នាង​ផង។ គាត់​ក៏​បាន​សូម​ឲ្យ​នាង​ចូល​ទៅ​ជួប​ស្តេច ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​សូម‌អង្វរ​ស្តេច សម្រាប់​ជាតិ​សាសន៍​របស់​នាង។


ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​មែន សូម​ស្តេច​ព្រម​ទាំង​លោក​ហាម៉ាន អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​រៀប‌ចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ជម្រាប​ជូន​ស្តេច​អំពី​សំណូម​ពរ​របស់​ខ្ញុំ»។


ស្តេច​ខឹង​យ៉ាង​ខ្លាំង ស្ដេច​ចេញ​ពី​កន្លែង​ជប់‌លៀង ឆ្ពោះ​ទៅ​ឧទ្យាន​នៃ​រាជ‌វាំង។ រីឯ​លោក​ហាម៉ាន​វិញ គាត់​នៅ​ទី​នោះ សូម‌អង្វរ​មហា‌ក្សត្រិ‌យានី​អេសធើរ សុំ​ឲ្យ​បាន​រួច​ជីវិត ដ្បិត​គាត់​ឃើញ​យ៉ាង​ច្បាស់​ថា ស្តេច​សម្រេច​ធ្វើ​ទោស​គាត់​ហើយ។


នាង​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ស្តេច​យល់​ឃើញ​ថា ជា​ការ​ល្អ និង​គួរ​គប្បី ហើយ​ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត និង​រីក‌រាយ​ចំពោះ​ខ្ញុំ​មែន សូម​បញ្ជា​ឲ្យ​គេ​សរសេរ​លិខិត​មួយ ដើម្បី​ប្រកាស​ទុក​ជា​មោឃៈ នូវ​លិខិត​ដែល​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់​បាន​ចង​ក្រង ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា ឲ្យ​អស់​ពី​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ស្តេច។


អ៊ីព្លេស‌ហ្សៃតន​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «ស្បែក​សង​ស្បែក! មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​រួច​ជីវិត។


អ្នក​ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ខ្ញុំ​បាន​មក​អង្វរ​ស្ដេច សូម​កុំ​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​របស់​លោក​យ៉ូណា‌ថាន​វិញ ក្រែង​លោ​ខ្ញុំ​ត្រូវ​ស្លាប់”»។