Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 5:8 - អាល់គីតាប

8 ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​មែន សូម​ស្តេច​ព្រម​ទាំង​លោក​ហាម៉ាន អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​រៀប‌ចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ជម្រាប​ជូន​ស្តេច​អំពី​សំណូម​ពរ​របស់​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹងខ្ញុំ​ម្ចាស់ ហើយ​ប្រសិន​បើ​ព្រះ​ករុណា​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន សូម​ព្រះ‌ករុណា និង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ខ្ញុំ​ម្ចាស់​នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ពេល​នោះ ខ្ញុំ​ម្ចាស់​នឹងទូល​ថ្វាយ​ព្រះ‌ករុណា អំពី​សំណូមរបស់​ខ្ញុំ​ម្ចាស់ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់​មែន សូម​ព្រះ‌ករុណា​ព្រម​ទាំង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀបចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ព្រះ‌ករុណា​អំពី​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គឺ​បើ​ព្រះ‌ករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សេចក្ដី​សំណូម ហើយ​សំរេច​តាម​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ដែរ នោះ​សូម​ព្រះ‌ករុណា នឹង​ហាម៉ាន​យាង​មក​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត នោះ​ខ្ញុំ​ម្ចាស់​នឹង​ធ្វើ​តាម​ដែល​ព្រះ‌ករុណា​បាន​មាន​បន្ទូល​ហើយ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 5:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​វិញ ក៏​រៀបចំ​ជប់‌លៀង​ដោយ​ឡែក សម្រាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ស្តេច​អហា‌ស៊ូរុស​ដែរ។


គាត់​ពោល​ទៀត​ថា៖ «ក្រៅ​ពី​ស្តេច និង​រូប​ខ្ញុំ​ផ្ទាល់ មហា‌ក្សត្រិ‌យានី​អេសធើរ​ពុំ​បាន​អញ្ជើញ​អ្នក​ណា​ផ្សេង​ទៀត ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​នាង​រៀបចំ​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ ទៅ​ជប់‌លៀង​ជា​មួយ​ស្តេច​ទៀត។


នាង​អេសធើរ​ជម្រាប​ស្ដេច​វិញ​ថា៖ «តើ​ស្តេច​ចង់​ជ្រាប​ពី​សំណូម​ពរ ដែល​ខ្ញុំ​ចង់​បាន​ឬ?


ស្តេច និង​លោក​ហាម៉ាន បាន​ទៅ​ដល់ ហើយ​ជប់‌លៀង​ជា​មួយ​មហា‌ក្សត្រិ‌យានី​អេសធើរ។


នាង​អេសធើរ​ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​ស្តេច ប្រសិន​បើ​ខ្ញុំ​ពេញ​ចិត្ត​ស្តេច​មែន ហើយ​ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត នោះ​សូម​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ ព្រម​ទាំង​ទុក​ជីវិត​ឲ្យ​ប្រជា‌ជន​របស់​ខ្ញុំ តាម​សំណូម​ពរ​នេះ​ផង


នាង​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ស្តេច​យល់​ឃើញ​ថា ជា​ការ​ល្អ និង​គួរ​គប្បី ហើយ​ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត និង​រីក‌រាយ​ចំពោះ​ខ្ញុំ​មែន សូម​បញ្ជា​ឲ្យ​គេ​សរសេរ​លិខិត​មួយ ដើម្បី​ប្រកាស​ទុក​ជា​មោឃៈ នូវ​លិខិត​ដែល​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់​បាន​ចង​ក្រង ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា ឲ្យ​អស់​ពី​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ស្តេច។


មនុស្ស​គិត‌គូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែអុលឡោះ‌តាអាឡា​ជា​អ្នក​ណែ‌នាំ​ផ្លូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម