Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 38:26 - អាល់គីតាប

26 អ្នក​ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ខ្ញុំ​បាន​មក​អង្វរ​ស្ដេច សូម​កុំ​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​របស់​លោក​យ៉ូណា‌ថាន​វិញ ក្រែង​លោ​ខ្ញុំ​ត្រូវ​ស្លាប់”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ថា ខ្ញុំ​គ្រាន់​តែ​ទូល‌អង្វរ​ស្ដេច សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​វិល​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​យ៉ូណាថាន ឲ្យ​ស្លាប់​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ខ្ញុំ​បាន​មក​អង្វរ​ស្ដេច សូម​កុំ​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​របស់​លោក​យ៉ូណា‌ថាន​វិញ ក្រែង​លោ​ខ្ញុំ​ត្រូវ​ស្លាប់”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 យ៉ាង​នោះ​ត្រូវ​ឲ្យ​អ្នក​ប្រាប់​ដល់​គេ​ថា ខ្ញុំ​បាន​គ្រាន់​តែ​ទូល‌អង្វរ​ស្តេច សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​វិល​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​យ៉ូណា‌ថាន ឲ្យ​ស្លាប់​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ

សូមមើលជំពូក ចម្លង




យេរេមា 38:26
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​បាន​ប្រគល់​រាជ‌ក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសាន ស្ដី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ឲ្យ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ជូន​នាង​អេសធើរ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ជូន​នាង​ផង។ គាត់​ក៏​បាន​សូម​ឲ្យ​នាង​ចូល​ទៅ​ជួប​ស្តេច ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​សូម‌អង្វរ​ស្តេច សម្រាប់​ជាតិ​សាសន៍​របស់​នាង។


ពួក​មន្ត្រី​ខឹង​នឹង​យេរេមា​ជា​ខ្លាំង ពួក​គេ​វាយ​គាត់ ហើយ​ឃុំ​គាត់​ក្នុង​ទី​ឃុំ‌ឃាំង​នៅ​ផ្ទះ​លោក​យ៉ូណា‌ថាន ជា​ស្មៀន​ស្តេច ដ្បិត​គេ​បាន​ប្រើ​ផ្ទះ​នេះ​ជា​ទី​ឃុំ‌ឃាំង។


សូម​ជម្រាប​ស្តេច សូម​មេត្តា​ស្តាប់​ពាក្យ​អង្វរ​ករ​របស់​ខ្ញុំ​សិន សូម​កុំ​ឲ្យ​ខ្ញុំ​វិល​ទៅ​ផ្ទះ​លោក​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​ពិត​ជា​ត្រូវ​ស្លាប់​មិន​ខាន!»។


មន្ត្រី​ទាំង​អស់​នាំ​គ្នា​មក​ជួប​យេរេមា ហើយ​សួរ​ចម្លើយ​គាត់។ គាត់​ឆ្លើយ​ទៅ​ពួក​គេ​វិញ តាម​ពាក្យ​ដែល​ស្ដេច​បាន​បង្គាប់។ ពួក​គេ​ក៏​លែង​ដេញ​ដោល​សួរ​គាត់ ហើយ​ការ​ទាំង​នោះ​ក៏​នៅ​ជា​ការ​អាថ៌‌កំបាំង។


ពោល​ថា៖ «សូម​អាណិត​មេត្តា​យើង​ខ្ញុំ ហើយ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក សូម​ទ្រង់​ប្រណី​សន្ដោស​ដល់​យើង​ខ្ញុំ ដែល​នៅ​សេស‌សល់​ផង! ពី​មុន យើង​មាន​គ្នា​ច្រើន តែ​ឥឡូវ​នេះ យើង​នៅ​សល់​តែ​បន្តិច‌បន្តួច ដូច​អ្នក​ឃើញ​ស្រាប់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម