ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 94:14 - អាល់គីតាប

ដ្បិត​អុលឡោះ‌តាអាឡា​មិន​បោះ​បង់​ប្រជា‌រាស្ត្រ របស់​ទ្រង់​ឡើយ ទ្រង់​មិន​ចោល​ប្រជា‌ជន​របស់​ទ្រង់​ផ្ទាល់ ជា​ដាច់​ខាត។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះយេហូវ៉ា​មិន​ចាកចោល​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​មិន​បោះបង់ចោល​មរតក​របស់ព្រះអង្គ​ឡើយ​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​នឹង​មិន​បោះ‌បង់​មត៌ក​របស់​ព្រះ‌អង្គ ចោល​ជាដាច់​ខាត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​ឡើយ ព្រះអង្គ​មិន​ចោល​ប្រជា‌ជន​របស់​ព្រះអង្គ​ផ្ទាល់ ជា​ដាច់​ខាត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយ ក៏​មិន​លះ‌បង់​មរដក​ទ្រង់​ដែរ

សូមមើលជំពូក



ទំនុកតម្កើង 94:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​នរណា​ចង់​បាន​អាយុ​វែង និង​រស់​នៅ​ប្រកប​ដោយ​សុភ‌មង្គល​ឬ​ទេ?


ដ្បិត​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ទ្រង់​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​ជា‌និច្ច ទ្រង់​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ទ្រង់​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។


សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ ដែល​ទ្រង់​បាន​យក​មក​ធ្វើ ជា​កម្មសិទ្ធិ​របស់​ទ្រង់ តាំង​ពី​ដើម​រៀង​មក គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ យក​មក​ធ្វើ​ជា​កុល‌សម្ព័ន្ធ​របស់​ទ្រង់​ផ្ទាល់ សូម​កុំ​បំភ្លេច​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​នៅ​នោះ​ឡើយ។


ឱ​អុលឡោះ‌តាអាឡា​អើយ ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន ប្រជា‌រាស្ត្រ​របស់​ទ្រង់ ពួក​គេ​បន្ទាប‌បន្ថោក​ប្រជា‌ជន​របស់​ទ្រង់


ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹក តែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។ យើង​ជាអុលឡោះ‌តាអាឡា​នឹង​ឆ្លើយ​តប​ចំពោះ ពាក្យ​អង្វរ​របស់​ពួក​គេ យើង​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។


រីឯ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​វិញ​មិន​ដូច្នោះ​ទេ ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រ‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ប៉ុន្តែ ពេល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង យើង​នឹង​មិន​បោះ​បង់​ចោល​ពួក​គេ ហើយ​យើង​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ពួក​គេ រហូត​ដល់​ទៅ​លុប​បំបាត់​ពួក​គេ ទាំង​ស្រុង ឬ​ផ្តាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ​ដែរ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​គេ។


អស់​អ្នក​ដែល​អុលឡោះ​បាន​តំរូវ​ទុក​ជា​មុន​នោះ ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ​នោះ ទ្រង់​ក៏​រាប់​ឲ្យ​គេ​បាន​សុចរិត រីឯ​អស់​អ្នក​ដែល​ទ្រង់​រាប់​ឲ្យ​បាន​សុចរិត ទ្រង់​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុង‌រឿង​ដែរ។


សូម​អុលឡោះ​ជា​បិតា​បំភ្លឺ​ចិត្ដ​គំនិត​បង​ប្អូន​ឲ្យ​យល់​ថា ដោយ​ទ្រង់​ត្រាស់​ហៅ​បង​ប្អូន បង​ប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បង​ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ បង​ប្អូន​នឹង​មាន​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​លើស‌លប់​យ៉ាង​ណា​ដែរ!។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា​ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់​ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​នឹង​ទៅ​ជា​មួយ​អ្នក។ អុលឡោះ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។


អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​នៅ​មុខ​អ្នក ទ្រង់​នៅ​ជា​មួយ​អ្នក ហើយ​ទ្រង់​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ហេតុ​នេះ​កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ»។


អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ៊ីស្រ‌អែល ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​ជ្រើស​រើស​កូន​ចៅ​យ៉ាកកូប ទុក​ជា​ចំណែក​មត៌ក​របស់​ទ្រង់​ផ្ទាល់។


កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ គឺ​ត្រូវ​ស្កប់​ចិត្ដ​នឹង​ទ្រព្យ​សម្បត្តិ ដែល​បង​ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ»។


ដោយ​យល់​ដល់​នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ទ្រង់ អុលឡោះ‌តាអាឡា​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទេ ដ្បិតអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​អុលឡោះ។