ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា ហើយកាន់តាមមាគ៌ារបស់ទ្រង់ទៅ នោះទ្រង់នឹងលើកកិត្តិយសអ្នកឡើង ឲ្យគ្រប់គ្រងទឹកដីជាមត៌ក ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។
ទំនុកតម្កើង 91:8 - អាល់គីតាប ចូរសម្លឹងមើល អ្នកនឹងឃើញថា តើមនុស្សអាក្រក់ទទួលទោសយ៉ាងណា។ ព្រះគម្ពីរខ្មែរសាកល អ្នកនឹងគ្រាន់តែមើលដោយភ្នែករបស់អ្នកប៉ុណ្ណោះ នោះនឹងឃើញការតបសងដល់មនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងបានឃើញការតបស្នង ដល់មនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសម្លឹងមើល អ្នកនឹងឃើញថា តើមនុស្សអាក្រក់ទទួលទោសយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងបានក្រឡេកឃើញការតបស្នង ដល់ពួកមនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះទេ |
ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា ហើយកាន់តាមមាគ៌ារបស់ទ្រង់ទៅ នោះទ្រង់នឹងលើកកិត្តិយសអ្នកឡើង ឲ្យគ្រប់គ្រងទឹកដីជាមត៌ក ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។
ម៉ូសាឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញអុលឡោះតាអាឡាសង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
នៅថ្ងៃនោះ អុលឡោះតាអាឡាបានសង្គ្រោះជនជាតិអ៊ីស្រអែល ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រអែល ឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។
រីឯមនុស្សអាក្រក់នឹងត្រូវវេទនា គេមិនបានសុខទេ គេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។
អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ ហើយពោលថា: “អុលឡោះតាអាឡាសំដែងអំណាច ហួសព្រំដែនស្រុកអ៊ីស្រអែលទៅទៀត!”»។
ប្រសិនបើបន្ទូលនៃអុលឡោះដែលពួកម៉ាឡាអ៊ីកាត់ថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្ដល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ