ម៉ាឡាគី 1:5 - អាល់គីតាប5 អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ ហើយពោលថា: “អុលឡោះតាអាឡាសំដែងអំណាច ហួសព្រំដែនស្រុកអ៊ីស្រអែលទៅទៀត!”»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ភ្នែករបស់អ្នករាល់គ្នានឹងឃើញ ហើយអ្នករាល់គ្នានឹងពោលថា៖ “ព្រះយេហូវ៉ាទ្រង់ធំឧត្ដមហួសព្រំដែនអ៊ីស្រាអែលទៅទៀត!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ភ្នែកអ្នករាល់គ្នានឹងឃើញដែរ ហើយពោលថា "ព្រះយេហូវ៉ាប្រសើរឧត្ដម ហួសព្រំប្រទល់ស្រុកអ៊ីស្រាអែលទៅទៀត"»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ ហើយពោលថា: “ព្រះអម្ចាស់សម្តែងមហិទ្ធិឫទ្ធិ ហួសព្រំដែនស្រុកអ៊ីស្រាអែលទៅទៀត!”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ភ្នែកឯងរាល់គ្នានឹងឃើញដែរ ហើយឯងនឹងពោលថា សូមឲ្យព្រះយេហូវ៉ាបានដំកើងឡើង ក្រៅពីព្រំស្រុកអ៊ីស្រាអែលទៅទៀត។ សូមមើលជំពូក |
ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។
បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វរយើង យើងក៏ដាក់ពពកដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើឲ្យទឹកសមុទ្រគ្របពីលើជនជាតិអេស៊ីប លិចលង់អស់ទៅ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ ប្រជាជនរបស់អ្នករាល់គ្នារស់នៅវាលរហោស្ថានអស់រយៈពេលដ៏យូរលង់។