ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 91:7 - អាល់គីតាប

ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ ដួល​ស្លាប់​នៅ​ជិត​អ្នក ហើយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ ស្លាប់​នៅ​ខាង​ស្ដាំ​អ្នក​ក្ដី ក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទោះបីជា​មួយពាន់​នាក់​ដួល​នៅ​ក្បែរ​អ្នក ហើយ​មួយម៉ឺន​នាក់​ដួល​នៅ​ខាងស្ដាំ​អ្នក​ក៏ដោយ ក៏​វា​នឹង​មិន​មកជិត​អ្នក​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ទោះ​បើ​មាន​មនុស្ស​មួយ​ពាន់​នាក់ ដួល​ស្លាប់​នៅ​ក្បែរ​អ្នក ហើយ​មួយ​ម៉ឺន​នាក់​នៅ​ខាង​ដៃ​ស្តាំ​អ្នក​ក្ដី ក៏​ការ​នោះ​នឹង​មិន​មក​ជិត​អ្នក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ ដួល​ស្លាប់​នៅ​ជិត​អ្នក ហើយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ ស្លាប់​នៅ​ខាង​ស្ដាំ​អ្នក​ក្ដី ក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​មាន​មនុស្ស​១​ពាន់​នាក់​ដួល​ស្លាប់​នៅ​ក្បែរ​ឯង ហើយ​១​ម៉ឺន​នាក់​នៅ​ខាង​ដៃ​ស្តាំ​ឯង​ដែរ តែ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ

សូមមើលជំពូក



ទំនុកតម្កើង 91:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​បាន​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន​អស់​ពី​ផែនដី គឺ​ចាប់​ពី​មនុស្ស សត្វ​ស្រុក សត្វ​លូន​វារ រហូត​ដល់​បក្សា​បក្សី​នៅ​លើ​មេឃ ត្រូវ​លុប​បំបាត់​ទាំង​អស់ នៅ​សល់​តែ​ណុះហ៍ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទូក​ធំ​ជា​មួយ​គាត់​ប៉ុណ្ណោះ។


ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព ប្រណិ‌ប័តន៍​ទ្រង់ តែង​ទូរអា‌អង្វរ​ទ្រង់​នៅ​ពេល​ដែល​គេ​ត្រូវ​ការ! ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​លិច​លង់​ដែរ។


យើង​នឹង​ឲ្យ​អ្នក​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង អ្នក​មិន​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទេ គឺ​អ្នក​នឹង​រួច​ជីវិត ដ្បិត​អ្នក​បាន​ផ្ញើ​ជីវិត​លើ​យើង» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​នេះ​មក​ម៉ូសា​កាល​ពី​សែ‌សិប​ប្រាំ​ឆ្នាំ​មុន គឺ​នៅ​គ្រា​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ឆ្លង​កាត់​វាល​រហោ‌ស្ថាន។ អុលឡោះ‌តាអាឡា​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​នៅ​រស់ ស្រប​តាម​បន្ទូល​របស់​ទ្រង់ ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​ឆ្នាំ​ហើយ។