អ្នកនឹងបានសុខសាន្តនៅក្នុង ទីលំនៅរបស់អ្នក ហើយពេលអ្នកមើលទៅហ្វូងសត្វ ក៏មិនឃើញមានបាត់បង់ដែរ។
ទំនុកតម្កើង 91:10 - អាល់គីតាប គ្មានទុក្ខវេទនាណាមួយកើតមាន ដល់អ្នកបានឡើយ ហើយក៏គ្មានគ្រោះកាចណាមួយ ចូលទៅជិតទីលំនៅរបស់អ្នកបានដែរ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ មហន្តរាយនឹងមិនកើតមានដល់អ្នកឡើយ ហើយគ្រោះកាចក៏នឹងមិនមកជិតរោងរបស់អ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មានទុក្ខវេទនាណាមួយកើតមាន ដល់អ្នកបានឡើយ ហើយក៏គ្មានគ្រោះកាចណាមួយ ចូលទៅជិតទីលំនៅរបស់អ្នកបានដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើង ដល់ឯងឡើយ ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ |
អ្នកនឹងបានសុខសាន្តនៅក្នុង ទីលំនៅរបស់អ្នក ហើយពេលអ្នកមើលទៅហ្វូងសត្វ ក៏មិនឃើញមានបាត់បង់ដែរ។
អុលឡោះតាអាឡានឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។
គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។
ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្ដព្យាយាម។
អុលឡោះតាអាឡានឹងកំចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ទ្រង់មិនឲ្យអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែទ្រង់ឲ្យជំងឺទាំងនោះ កើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។