ដ្បិតទ្រង់ខឹងតែមួយស្របក់ តែទ្រង់ប្រណីសន្ដោសយើងអស់មួយជីវិត។ ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។
ទំនុកតម្កើង 90:15 - អាល់គីតាប ទ្រង់បានធ្វើឲ្យយើងខ្ញុំកើតទុក្ខ អស់រយៈពេលយ៉ាងយូរ ហើយយើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា សូមប្រោសប្រទានឲ្យយើងខ្ញុំ មានអំណរសប្បាយយ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ដូចដែលថ្ងៃទាំងឡាយដែលព្រះអង្គបានធ្វើទុក្ខយើងខ្ញុំ និងឆ្នាំទាំងឡាយដែលយើងខ្ញុំបានជួបការអាក្រក់នោះ ច្រើនយ៉ាងណា សូមធ្វើឲ្យយើងខ្ញុំបានអរសប្បាយយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមប្រទានឲ្យយើងខ្ញុំបានសប្បាយរីករាយ ឲ្យស្មើនឹងថ្ងៃជាច្រើនដែលព្រះអង្គ បានធ្វើទុក្ខយើងខ្ញុំ គឺឲ្យស្មើនឹងឆ្នាំជាច្រើន ដែលយើងខ្ញុំបានឃើញ សេចក្ដីអាក្រក់នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំកើតទុក្ខ អស់រយៈពេលយ៉ាងយូរ ហើយយើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា សូមប្រោសប្រទានឲ្យយើងខ្ញុំ មានអំណរសប្បាយយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យយើងខ្ញុំបានថ្ងៃអរសប្បាយ ឲ្យស្មើនឹងថ្ងៃ ដែលទ្រង់បានធ្វើទុក្ខដល់យើងខ្ញុំហើយ គឺឲ្យស្មើនឹងអស់ទាំងឆ្នាំ ដែលយើងខ្ញុំទ្រាំរង សេចក្ដីអាក្រក់នោះ |
ដ្បិតទ្រង់ខឹងតែមួយស្របក់ តែទ្រង់ប្រណីសន្ដោសយើងអស់មួយជីវិត។ ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។
នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងលើកតម្កើងទ្រង់។ ពីមុន ទ្រង់ខឹងនឹងខ្ញុំ ឥឡូវនេះ ទ្រង់លែងខឹងទៀតហើយ គឺទ្រង់សំរាលទុក្ខខ្ញុំ។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្ដែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។