យើងនឹងធ្វើជាបិតារបស់គាត់ ហើយគាត់ក៏ជាបុត្រារបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ទំនុកតម្កើង 89:30 - អាល់គីតាប ប្រសិនបើកូនចៅរបស់ទត បោះបង់ចោលហ៊ូកុំរបស់យើង ហើយលែងដើរតាមហ៊ូកុំរបស់យើង ព្រះគម្ពីរខ្មែរសាកល ប្រសិនបើកូនចៅរបស់គាត់បោះបង់ចោលក្រឹត្យវិន័យរបស់យើង ហើយមិនដើរតាមច្បាប់របស់យើងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើកូនចៅរបស់ដាវីឌ បោះបង់ចោលក្រឹត្យវិន័យរបស់យើង ហើយមិនដើរតាមវិន័យរបស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើកូនចៅរបស់ដាវីឌ បោះបង់ចោលក្រឹត្យវិន័យរបស់យើង ហើយលែងដើរតាមវិន័យរបស់យើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកូនចៅរបស់ដាវីឌបោះបង់ចោលច្បាប់អញ ឥតប្រតិបត្តិតាមបញ្ញត្តអញ |
យើងនឹងធ្វើជាបិតារបស់គាត់ ហើយគាត់ក៏ជាបុត្រារបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។
មនុស្សពាលបានធ្វើឲ្យខ្ញុំ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលហ៊ូកុំ របស់ទ្រង់។
ប្រសិនបើកូនរបស់អ្នក កាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នា ហើយប្រតិបត្តិតាមដំបូន្មាន ដែលយើងប្រៀនប្រដៅ ពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិ របស់អ្នករហូតតរៀងទៅដែរ»។
អុលឡោះតាអាឡាអើយ សូមឲ្យផ្ទៃមេឃ សរសើរតម្កើងស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
អស់អ្នកដែលបោះបង់ចោលហ៊ូកុំរបស់អុលឡោះរមែងសរសើរមនុស្សអាក្រក់ រីឯអស់អ្នកដែលប្រតិបត្តិតាមហ៊ូកុំ តែងតែប្រឆាំងនឹងមនុស្សអាក្រក់វិញ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ទតនឹងមិនខ្វះពូជពង្សគ្រងរាជ្យលើជនជាតិអ៊ីស្រអែលឡើយ។
មិនឃុបឃិតនឹងអំពើអយុត្តិធម៌ មិនចងការប្រាក់ ឬស្វែងរកកំរៃហួសហេតុ តែប្រតិបត្តិតាមវិន័យ និងប្រព្រឹត្តតាមហ៊ូកុំរបស់យើង។ អ្នកនោះនឹងមិនស្លាប់ព្រោះតែកំហុសរបស់ឪពុកឡើយ គឺគេនឹងរស់រានមានជីវិតជាក់ជាមិនខាន។
ប្រព្រឹត្តតាមហ៊ូកុំ និងវិន័យរបស់យើង ស្របតាមសេចក្ដីពិត។ អ្នកប្រព្រឹត្តដូច្នេះពិតជាមនុស្សសុចរិត ហើយគេនឹងរស់រានមានជីវិតជាក់ជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ចូរធ្វើតាមហ៊ូកុំ និងគោរពពាក្យបង្គាប់របស់យើង គឺត្រូវប្រតិបត្តិតាមជានិច្ច។
ស្វាមីភរិយាទាំងពីរនាក់នេះជាមនុស្សសុចរិត ជាទីគាប់ចិត្តអុលឡោះ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់អុលឡោះជាអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។
ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែលអុលឡោះតាអាឡាសន្យាយ៉ាងម៉ឺងម៉ាត់ ថា ប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។